កាលពីពេលថ្មីៗនេះ នៅឯភាគខាងត្បូងនៃប្រទេសចិន ទីកន្លែងកំសាន្តមួយ ដែលមានឈ្មោះថា Shenzhen Sea World បានបង្កើតកម្មវិធីរត់ប្រណាំង ដ៏ចម្លែកមិនធ្លាប់មានមួយ ដោយឲ្យអ្នកចូលរួមប្រកួតទាំងអស់ ពាក់ស្បែកជើងកែង ដើម្បីរត់ប្រណាំងគ្នា។

ការរត់ប្រណាំងដ៏ចម្លែកនេះ ត្រូវបានគេឲ្យឈ្មោះថា “Be Silly, Run for Fun” ដែលគេតម្រូវឲ្យអ្នកចូលរួមប្រកួតទាំងអស់ ពាក់ស្បែកជើងកែង រត់ប្រណាំងគ្នា ចំងាយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ការប្រកួតរត់ប្រណាំងដ៏ចម្លែកនេះ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា មានការប្រកួតរត់ប្រណាំង ពាក់ស្បែកជើងកែងបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតរត់ប្រណាំងនេះ គឺគ្រាន់តែជាការរត់ប្រណាំង ដើម្បីការសប្បាយតែប៉ុណ្ណោះ មិនមែនប្រកួតយកចាញ់ឈ្នះ ដើម្បីទទួលបានពាន់រង្វាន់ ឬអ្វីមួយឡើយ។

យ៉ាងណាមិញ បុរសៗដែលចូលរួមប្រកួត បានខិតខំព្យាយាមតស៊ូយ៉ាងស្វិតស្វាញ ខណៈមិនដែលទាំងពាក់ស្បែកជើងកែងផង ដើម្បីតំរង់ទៅរកទីរៀងៗខ្លួន រហូតដល់ចុងបញ្ចប់ ជ័យលាភីបានទៅលើបុរសជនជាតិអង់គ្លេសម្នាក់ ដែលរត់តេះតាស់ៗ រហូតបានទៅដល់ទីមុនគេ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា





បុរសជនជាតិអង់គ្លេស ដែលរត់ទៅដល់ទីមុនគេ

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]