ហុងកុង៖ ពិតជាញ៉ាក់សាច់ សំរាប់ស្ត្រីហុងកុងម្នាក់ ដែលបានជួបនូវបទពិសោធន៍ ដ៏រន្ធត់ និង ភ្ញាក់ផ្អើលបំផុតមួយ ក្នុងជីវិត របស់គាត់ ក្រោយពីបានដឹងថាខ្លួនឯង បានគេងក្នុងបន្ទប់ ជាមួយនឹង សត្វពស់ថ្លាន់មួយក្បាល មានប្រវែង ដល់ទៅ ៥ម៉ែត្រ ពេញមួយយប់។

កាលពីព្រឹកថ្ងៃអង្គារ កន្លងទៅនេះ ស្ត្រីឈ្មោះ Lei Yue Mun គាត់បានប្រទះឃើញ សត្វពស់ថ្លាន់ មួយក្បាល ទម្ងន់ ២១គីឡូក្រាម និង មានប្រវែង ៥ម៉ែត្រ កំពុងតែសន្តូកខ្លួន របស់វា យ៉ាងទំនង នៅលើគ្រែដេក របស់គាត់ ជាហេតុធ្វើឲ្យគាត់ ភ័យស្ទើរលស់ព្រលឹង និង បានរាយការណ៍ ទៅប៉ូលីស។

ក្រោយទទួលបាន ដំណឹងនេះហើយ ប៉ូលីស បានហៅអ្នកជំនាញបង្វឹកសត្វពស់ មួយរូប មកជាមួយ ដើម្បីចាប់ពស់ថ្លាន់ ដ៏ធំ មួយក្បាលនោះ។ នៅក្នុងពេល ចូលទៅចាប់នោះ អ្នកជំនាញសត្វពស់ បានភ្លាត់ស្នៀតរបស់ពស់ បណ្តាលឲ្យខ្លួនឯង បាត់បង់លំនឹង និង ថែមទាំងបាន ដួលទៅលើកម្រាលផ្ទាល់ដី ជាមួយនឹងសត្វពស់ ទៀតផង។

តែយ៉ាងណាមិញ គាត់មិនបានទទួលរង គ្រោះថ្នាក់អ្វីនោះទេ ដោយគាត់ព្យាយាម ចាប់ពស់នោះ ទាល់តែបាន ហើយតាមសំដីរបស់គាត់ ក៏បានប្រាប់ឲ្យដឹងដែរថា វាជាពស់ថ្លាន់ឈ្មោល និង មានអាយុ ជិត ១០០ឆ្នាំ ទៅហើយ។ គាត់បន្ថែមទៀតថា ពស់មួយក្បាលនេះ វាលួចលូនចូលមកក្នុងផ្ទះ អ្នកស្រុក ដោយសារតែ វាជួបការលំបាក ក្នុងការស្វែងរកចំណី ខណៈមួយរយៈកន្លងមកនេះ អាកាសធាតុ ហាក់មិនអំណោយផល សំរាប់សត្វពស់ឡើយ។ ជាចុងក្រោយ គាត់បានបន្តថា នេះពិតជាសំណាងហើយ ដែលគ្មាន ក្មេងៗ នៅក្នុងផ្ទះ កុំអីនោះ អាចនឹងក្លាយជា ចំណីរបស់សត្វពស់ មួយក្បាលនេះ មិនខានឡើយ៕

តើប្រិយមិត្ត ធ្លាប់ដែល ប្រទះឃើញ ឬ ជួប សត្វពស់ថ្លាន់ បែបនេះ ដែរទេ?


សកម្មភាព កំពុងចាប់ពស់ថ្លាន់នោះ ចេញមកក្រៅ


រូបតំណាង

ប្រភព៖ shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]