កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមជាច្រើន នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើល និងចម្លែកក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា មានកន្លែងម៉ាស្សាមួយកន្លែង បានយកភ្លើងមកម៉ាស្សា ត្រង់កន្លែងសំខាន់ និងខ្នងរបស់ភ្ញៀវ ដើម្បីបង្កើនខុសភាព និងកាត់បន្ថយជំងឺផ្សេងៗ។

យោងតាមប្រភពព័ត៌មានមួយ នៅក្នុងប្រទេសចិន បានឲ្យដឹងថា ការយកភ្លើងមកម៉ាស្សា ត្រង់កន្លែងសំខាន់ និងខ្នងបែបនេះ ត្រូវបានគេឲ្យឈ្មោះថា “'Fujian Fire Massage” ដែលវាអាចជួយបង្កើន ចលនាសាច់ដុំ និងធ្វើឲ្យធូរស្រាលក្នុងអារម្មណ៏ ថែមទាំងជំរុញឲ្យចលនាឈាមដើរស្រួល និងជួយដល់តម្រងនោមទៀតផង។

នៅក្នុងការប្រើប្រាស់ភ្លើងមកម៉ាស្សានេះ គេបានប្រើប្រាស់ខ្សែ ដែលត្រាំជាមួយថ្នាំបុរាណចិន ច្រើនជាង២០មុខ រួចដាក់ខ្សែនោះទៅលើខ្នង និងកន្លែងសំខាន់របស់ភ្ញៀវ។ បន្ទាប់មកទៀត គេបានយកថង់ប្លាស្ទិច និងកន្សែងទទឹកចំនួន២ មកក្រាលពីលើ ដើម្បីការពារការឆេះ រួចក៏បានព្រួសស្រាទៅលើភ្លើង ឲ្យវាឆាបឆេះតែម្តង។

បើតាមស្រ្តីអ្នកម៉ាស្សា បានប្រាប់ឲ្យដឹងថា ជួនកាលការព្រួសសា្រទៅលើភ្លើង អាចធ្វើឲ្យភ្លើងឆាបឆេះខ្លាំង ប៉ុន្តែពួកនាងបានត្រៀមកន្លែងទទឹកនៅក្នុងដៃ ដើម្បីការពារការឆាបឆេះនៃភ្លើង រួចទៅហើយ។ ខណៈភ្ញៀវទាំងនោះ មានអារម្មណ៏ថាក្តៅ ស្រ្តីអ្នកម៉ាស្សា នឹងពន្លត់ភ្លើងនោះចេញតែម្តង។

ស្រ្តីអ្នកម៉ាស្សា បានប្រាប់ឲ្យដឹងទៀតថា ថ្នាំបុរាណចិនដែលជាប់ជាមួយខ្សែ (ខ្សែដែលត្រាំជាមួយថ្នាំបុរាណចិន) នឹងជួយការពារខ្លួនមនុស្សពីកំដៅ និងទទួលបានមកវិញ នូវអត្ថប្រយោជន៏ជាច្រើន ដូចជាជួយបង្កើនចលនាសាច់ដុំ និងធ្វើឲ្យធូរស្រាលក្នុងអារម្មណ៏ ថែមទាំងជំរុញឲ្យចលនាឈាមដើរស្រួល និងជួយដល់តម្រងនោមទៀតផង។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ភ្លើងមកម៉ាស្សានេះ នឹងធ្វើឲ្យភ្ញៀវមានអារម្មណ៏ថា កក់ក្តៅ និងស្រណុកសុខស្រួល ដូចជាកំពុងតែស្ទីមអីចឹង។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមគ្រូពេទ្យចិនមួយចំនួន បានឲ្យដឹងថា ការម៉ាស្សាដោយប្រើភ្លើងនេះ គឺមានប្រវត្តិដ៏វែងអន្លាយ នៅក្នុងក្បួនវិជ្ជសាស្ត្រចិន ប៉ុន្តែអ្នកម៉ាស្សាត្រូវតែមានជំនាញ។

យ៉ាងណាមិញ ក្នុងអំឡុងពេលប្រើភ្លើងម៉ាស្សា ភ្លើងគឺជាបញ្ហាមួយ ដែលវាអាចបណ្តាលឲ្យភ្ញៀវ ជួបគ្រោះថ្នាក់ ប្រសិនបើការម៉ាស្សា ជួបបញ្ហាជាយថាហេតុណាមួយ ដូច្នេះត្រូវគិតឲ្យបានច្បាស់ ជាមុនសិន ចាំសម្រេចចិត្តថា គួរតែសាកល្បង ឬក៏អត់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រើភ្លើងមកម៉ាស្សានេះ? តើហ៊ានសាកល្បងទេ?

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]