ប្រិយមិត្តដែលនិយមស្នេហាវិស័យកីឡាបាល់ទាត់ ជាពិសេសនោះគឺក្រុមហង្សក្រហម Liverpool ប្រាកដជាស្គាល់ ខ្សែប្រយុទ្ធឆ្នើមស៊ុតបញ្ចូលទី បានច្រើនជាងគេរដូវកាលមុន Luis Suarez ដោយខ្សែប្រយុទ្ធនេះ ត្រូវទទួលបម្រាមសរុបចំនួន ១៧ ប្រកួតរួចមកហើយ ដោយសារតែដើរខាំកីឡាករឯទៀត ពោលគឺលើកទីមួយ ខាំកីឡាករ Otman Bakkal របស់ PSV កាលពីនៅលេងអោយ Ajax នាឆ្នាំ ២០១០ ដោយត្រូវទទួលបម្រាម ៧ ប្រកួត ហើយលើកទីពីរនោះ ខាំខ្សែការពារ Branislav Ivanovic របស់តោខៀវ កាលពី ១៤ ខែមុន ដោយត្រូវទទួលបម្រាម ១០ ប្រកួត។



១៧ ប្រកួតមិនអស់ចិត្ត នាជំនួបម្សិលមិញ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងជំនួប នរណាឈ្នះ អ្នកនោះឡើង រវាងអ៊ុយរ៉ាហ្កាយ និងអ៊ីតាលីនោះ គឺខ្សែប្រយុទ្ធជម្រើសជាតិ អ៊ុយរ៉ាហ្កាយ វ័យ ២៧ រូបនេះ ទៅខាំខ្សែការពារ Giorgio Chiellini បន្ថែមទៀត ដោយលើកនេះ ប្រហែលជាធ្ងន់ធ្ងរជាងមុន ដោយសហព័ន្ធកីឡាបាល់ទាត់ FIFA កំពុងតែស៊ើបអង្កេតពីករណីនេះ បើរកឃើញចេតនា និងចោទប្រកាន់បានមែន ខ្សែប្រយុទ្ធរូបនេះផ្ទាល់ អាចនឹងទាត់ចេញពីព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក និងទទួលបម្រាម រហូតដល់ទៅ ២៤ ប្រកួត រឺ ២ ឆ្នាំ។

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូនេះ៖

 

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរូបនេះ មិនបានទទួលកាតពិន័យ ក្នុងពេលប្រកួតនោះទេ ដោយប៉ុន្មាននាទីក្រោយមក ពោលគឺនៅនាទីទី ៨១ អ៊ុយរ៉ាហ្កាយ រកបានមួយគ្រាប់ នាំមុខទៅលើអ៊ីតាលី ដោយការស៊ុតបញ្ចូលទី ពីកីឡាករ Diego Godín ជួយអោយ អ៊ុយរ៉ាហ្កាយ ឆ្លងផុតវគ្គជម្រុះក្នុងពូល ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ដោយទុកអោយអ៊ីតាលី រើឥវ៉ាន់ទៅស្រុក៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]