កូរ៉េខាងត្បួង៖ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យក្មេង ជនជាតិកូរ៉េខាងត្បួងម្នាក់ អាចទទួលទានអាហារ ស្មើរនឹង មនុស្ស ១០០ នាក់ទទួលទានប្រចាំថ្ងៃ។

នារីរូបនេះមានឈ្មោះ Tae Ryun Huh ជាអ្នកហូបអាហារដែល លឿនជាងគេនៅក្នុងសាលា ហើយនាងបានអញ្ចើញ អ្នកថតកាមេរ៉ាទូរទស្សន៍ មកថតការញុំារបស់នាង ជារៀងរាល់ថ្ងៃ។

ជាប្រចាំថ្ងៃ នាងទទួលទានអាហារ ដែលមានចំនួនច្រើនជាងពីរដង  ហើយបន្ទាប់ពីញុំា អាហារថ្ងៃត្រង់ហើយ នាងបានញុំាអាហារ សំរន់ម្តងទៀត ដែលមានបឺហ្គឺរ ចំនួន ១០ និង ដំឡូងបំពង ចំនួន ១០ ឈុតទៀត។

បន្ទាប់ពីថតសកម្មភាពចប់ហើយ នាងនិង អ្នកថតកាមេរ៉ា នាំគ្នាទៅផ្សារទំនើប ហើយថែមទាំង ញុំាមីអស់ ៥ កញ្ចប់ទៀត។ អ្វីដែលនឹកស្មាន មិនដល់នោះ គឺនាងញុំាអាហារ មិនដែលសល់ទេ សូម្បីតែទឹកមីក៏ដោយ ព្រោះនាងគិតថា ការញុំាសល់ គឺមិនត្រឹមត្រូវ នោះឡើយ សំរាប់នាង។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន នាងមានទម្ងន់ ៤៨ គីឡូក្រាម ហើយ ទោះបីជានាង ញុំាច្រើនប៉ុណ្ណា ក៏នៅតែអាចថែរក្សាររាង ឲ្យនៅស្អាតដោយ លោតអន្ទាក់ជាប្រចំាថ្ងៃ ។


សកម្មភាពរបស់នាង កំពុងតែញ៉ាំយ៉ាងឆ្ងាញ់ពិសារ

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]