អាមេរិក ៖  ប្តីប្រពន្ធមួយគួ សុខចិត្តមិនយកកូន ព្រោះតែចង់សន្សំលុយ ទៅមើលការប្រកួត World Cup នៅប្រទេសប្រេស៊ីល ប៉ុន្តែអ្វីដែលធ្វើឲ្យពូកគេ បាក់ទឹកចិត្តយ៉ាងខ្លាំងនោះ គឺយន្តហោះដែលគេបានជិះ បានធ្វើដំនើរទៅប្រទេសផ្សេងទៅវិញ។

 ប្តីប្រពន្ធមួយគូនេះ មានឈ្មោះ Orin និង Melissa van Lingen  បានសន្សំលុយ ចាប់តាំងពីពូកគេរៀបការ កាលពីខែមិថុនា ឆ្នាំមុន ដើម្បីទស្សនា ការប្រកូតផ្ទាល់ World Cup ក្នុងប្រទេសប្រស៊ីល។

អ្វីដែលធ្វើឲ្យប្តីប្រពន្ធមួយគូនេះ ខកចិត្តខ្លាំងបំផុតនោះ គឺ ពូកគេបានកក់សំបុត្រយន្តហោះ ដើម្បីធ្វើដំនើរទៅ ទីក្រុង Salvador នៃប្រទេសប្រេស៊ីល ប៉ុន្តែ ភ្នាក់ងារយន្តហោះបាន ដាក់ឲ្យពូកគេជិះខ្សែយន្តហោះ ទៅកាន់ ទីក្រុង San Salvador ប្រទេស El Salvador ទៅវិញ។ ក្រោយពេលដែលយន្តហោះ បានចុះចត ពូកគេគិតថានឹង មានខ្សែយន្តហោះ មូយផ្សេងទៀត ដឹកពូកគេទៅ ទីក្រុង Salvado ប៉ុន្តែវាមិនដូចជាការ គិតឡើយ ព្រោះនេះជាយន្តហោះ ដែលភ្នាក់ងារយន្តហោះ បានដាក់ឲ្យពូកគេច្រលំ។

លោក van Lingen បានឲ្យដឹងថា ចូលរូមទស្សនាការប្រកូត World Cup គឺជាក្តីសុបិន្តរបស់លោក ចាប់តាំងពីគាត់ បានទស្សនា Euro Cup  ក្នុងឆ្នាំ២០០៨ មកម្ល៉េះ។ ហើយលោកបាននិយាយទៀតថា ការប្រកូតដែលលោកខកខាន មិនបានទស្សនាផ្ទាល់នោះ គឺគាត់មានសំបុត្រកក់ រូចមកហើយ។

ប៉ុន្តែជាអកុសល លោកត្រូវមើលវាតាម ទូរទស្សន៍ដដែល។ ចំនែកឯ Orin បាននិយាយថា អ្វីដែលធ្វើឲ្យនាងខ្លោចចិត្តបំផុតនោះ គឺឃើញទឹកមុខ ដ៏ក្រៀមក្រំរបស់ប្តីខ្លូន មិនបានទស្សនាការប្រកូតផ្ទាល់។

អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍ Flight Centre Travel Group លោក Flight Centre Travel Group បានឲ្យដឹងថា ខាងក្រុមហ៊ុន នឹងសងថ្លៃកក់ ការស្នាក់នៅ ដែលពួកគេបានបង់ សំរាប់ទស្សនាបាល់ទាត់ នៅប្រទេសប្រស៊ីល។ ហើយខាងក្រុមហ៊ុនក៏បាន រៀបចំឲ្យពូកគេ ធ្វើដំនើរ ទៅប្រទេសប្រស៊ីល ដើម្បីជាសំនងផ្លូវចិត្ត៕


Orin និង Melissa van Lingen  

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]