អង់គ្លេស៖ ថ្ងៃនេះខ្មែរឡូត នឹងនាំអារម្មណ៍ ប្រិយមិត្តទៅទស្សនា កន្លែងដែលគួរអោយ ស្រៀវសាច់និងល្បី ថាមានខ្មោចលង ខ្លាំងជាងគេ ក្នុងចក្រភពអង់គ្លេស។ ដែលកន្លែងទាំងនោះ ភាគច្រើនគឺជា តៀមស្រានិង ភោជនីយដ្ឋានដែលបន្សល់ ទុកតាំងពី យូរណាស់មកហើយ។

ចង់ដឹងថា តើកន្លែងទាំងនោះ គួរអោយខ្លាច យ៉ាងណានោះ សូមតាមដាន ទាំងអស់គ្នា៖

១.ផ្ទះសំណាក់ The Skirrid Mountain ប្រទេស Wales


វាត្រូវបាន គេជឿជាក់ថា ជាផ្ទះសំណាក់ក៏ ដូចជាតៀមស្រាដ៏ ចាស់ជាងគេ បំផុតក្នុងប្រទេស Wales។ ផ្ទះនេះកាលពី មុនគឺជា សាលាក្តីហើយ ឧក្រិដ្ឋជនចំនួន ១៨០នាក់ ត្រូវបានផ្តន្ទាទោស ដោយចងកនៅ ជាន់ទី១។ ហើយមកដល់សព្វ ថ្ងៃនេះខ្សែ ដែលចង-ក ជនទាំងនោះនៅ មាននៅឡើយ ព្រមទាំងមានការ លងបន្លាចដល់ ភ្ញៀវទេសចរដូចជា មានសម្រោលមនុស្ស ជាច្រើនចង-ក នៅទីនោះទៀតផង។ វាជាទីកន្លែងមួយ ដែលល្បីបំផុតខាង ខោ្មចលងក្នុង ប្រទេសនេះ។

២.ភោជនីយដ្ឋាន Jamaica ទីក្រុង Cornwall ប្រទេសអង់គ្លេស


វាជាភោជនីយដ្ឋាន ដ៏ចំណាស់មួយ ផងដែរនិងត្រូវ បានគេនិយាយថា មានខ្មោចលងយ៉ាង សាហាវនៅទីនេះ ដែលមានគេ និយាយតៗគ្នាថា មានបុរសម្នាក់ ត្រូវបានគេ លួចសម្លាប់នៅ ទីនោះកាលពី ឆ្នាំ១៩១១។

ចំពោះបទពិសោធន៍ នៃការលងបន្លាច វិញគឺមាន ភ្ញៀវជាច្រើនបាន ឃើញបុរសម្នាក់ អង្គុយនៅខាងក្រៅ ភោជនីយដ្ឋានដោយមិន កម្រើក, មិននិយាយស្តី អ្វីឡើយហើយ មួយសន្ទុះស្រាប់ តែបាត់បុរសម្នាក់ នោះដោយមិន ដឹងទៅណា។ ក្រៅពីនេះ ម្ចាស់ហាង ក៏និយាយថា រូបគេធ្លាប់បាន ឮសម្លេងមនុស្ស ស្រែកហើយពេល ដែលរូបគេ ចេញទៅមើល គឺមិនមានអ្វីឡើយ។

៣.ផ្ទះសំណាក់ Mermaid Inn Rye ទីក្រុង Sussex ប្រទេសអង់គ្លេស


នេះគឺជាកន្លែង ដែលមានការ លងបន្លាចយ៉ាង ព្រឺព្រួចបើយោងតាម សម្តីរបស់មនុស្ស ដែលធ្លាប់ជួបប្រទះផ្ទាល់។ ស្ត្រីជនជាតិអាមេរិកម្នាក់ បានមកស្នាក់នៅ ទីនេះហើយនាង បានឃើញបុរសម្នាក់ ក្នុងសម្លៀកបំពាក់ចាស់ៗ អង្គុយលើគ្រែនាង និងសម្លក់មក រូបនាងដោយ មិនដាក់ភ្នែក ហើយមិនព្រមចេញ ទៅណាឡើយ រហូតទាល់តែនាងភ័យ រត់ចេញពីបន្ទប់នោះ។ លើសពីនេះទៀត គេតែងនិយាយថា កៅអីនៅក្នុង ផ្ទះសំណាក់នេះតែងតែ កម្រើកនិងរង្គើ ដោយខ្លួនឯង។

៤.ហាងស្រា Masden Grotto, តំបន់ South Shields, ទីក្រុង Tyne & Wear, ប្រទេសអង់គ្លេស


ហាងស្រាមួយនេះ ត្រូវបានសង់ ឡើងនៅលើ មាត់ជ្រោះនៃតំបន់នោះ។ ហើយនៅទីនេះ មនុស្សជាច្រើន បាននិយាយថា មានព្រលឹងខ្មោចរបស់ John the Jibber ដែលជាអ្នករត់ពន្ធ និងត្រូវគេសម្លាប់ ដោយចាប់គាត់ ព្យួរនិងទុក អោយគាត់ឃ្លាន ស្លាប់នៅទីនោះ។ ក្រោយមកក៏មាន រឿងលងបន្លាច ជាច្រើនបានកើតឡើង។

អ្វីដែលគួរ អោយកត់សំគាល់នោះ គឺថាម្ចាស់ហាង នៅទីនេះបាន បិតស្រារួច ទុកនៅក្នុង បន្ទប់តែព្រឹកឡើង ស្រាប់តែស្រាទាំងនោះ អស់ដោយគម្រប មិនបានបើក សូម្បីតែបន្តិច។ គេជឿជាក់ថា នេះជាស្នាដៃរបស់ ព្រលឹងខ្មោច John ដោយសារតែ វាមិនមែនកើតឡើង តែម្តងឡើយ។

៥.ផ្ទះសំណាក់ The Spaniards, តំបន់ Hampstead, ទីក្រុងឡុងដ៏


នៅទីកន្លែងនេះ ធ្លាប់មានរឿងរ៉ាវ អំពីបុរសជា អភិជន២នាក់ ស្រឡាញ់មនុស្ស ស្រីតែមួយ ហើយពួកគេក៏ បានវាយតប់គ្នា ដើម្បីដណ្តើមមនុស្ស ស្រីម្នាក់នោះ។ ចុងក្រោយបុរសម្នាក់ ឈ្មោះថា Juan ត្រូវបានស្លាប់ ហើយសាកសព របស់គេក៏ត្រូវ បញ្ចុះក្បែរនោះ។ ដោយសារតែ ហេតុនេះហើយ ក៏មាន ព្រលឹងខ្មោចលង បន្លាចយ៉ាងសាហាវ ទាំងក្នុងផ្ទះសំណាក់និង នៅតាមផ្លូវ ក្បែរនោះដែល ធ្វើអោយមនុស្ស ជាច្រើនខ្លាចរអា មិនហ៊ានទៅ ក្បែរនោះឡើយ។

៦.តៀមស្រា The Viaduct Tavern, តំបន់ Holborn, ទីក្រុងឡុងដ៍


អគារមួយនេះ មានរឿងចម្លែក មួយដោយសារ មានបន្ទប់មួយ ធ្វើឡើងដូចជា គុកក្រោមដី នៅទីនោះអញ្ចឹង។ ហើយគុកមួយនេះ មានរឿងរ៉ាវ គួរអោយខ្លាច ជាច្រើនទាក់ទងនឹងវា។ មានគេនិយាយតៗគ្នាថា បុរសម្នាក់ត្រូវ ជាប់ខ្លួននៅ ក្នុងគុកនោះ រហូតដល់ស្លាប់។ ក្រោយមកក៏មាន រឿងរ៉ាវចម្លែក ជាច្រើនបាន កើតឡើងដូចជា កាលពីឆ្នាំ១៩៩៦ ម្ចាស់នៃតៀមនេះ បានចូលទៅ បោសសំអាតនៅ ក្នុងគុកនោះ បន្តិចក្រោយមក ភ្លើងចាប់ផ្តើមរលត់ ហើយទ្វារដែកនោះ ក៏បានបិទ ដោយខ្លួនឯង បន្ទាប់មកទៀត មិនថាគាត់ព្យាយាម បើកយ៉ាងណា ទេទ្វារនោះនៅតែ មិនរបើកតែ ក៏ជាសំណាងល្អ ដែលប្រពន្ធរបស់គាត់ ឮសម្លេងស្រែក អោយជួយហើយ ក៏បានចុះទៅ បើកទ្វារ ពីខាងក្រៅ យ៉ាងស្រួលបំផុត។ នេះគឺជា រឿងរ៉ាវដ៏ ព្រឺព្រួចមួយ ក្នុងចំណោមរឿង ជាច្រើនទៀត។

៧.តៀមស្រា The Golden Fleece ទីក្រុង York


វាគឺជា តៀមស្រាដែលមាន ខ្មោចលងបន្លាច ខ្លាំងជាងគេ បំផុតក្នុងទីក្រុងនេះ។ ដោយនៅពេលយប់ ទ្វារគ្រប់បន្ទប់ របើកដោយខ្លួនឯង ព្រមទាំងឮសម្រិប ជើងមនុស្សដើរ នៅខាងក្រៅបន្ទប់ និងមានសម្លេង រើកៅអីជាពិសេស នោះគឺសម្លេង ជជែកគ្នាចេញ ពីបន្ទប់ដែល គ្មានមនុស្សនៅ។

៨.តៀមស្រា The Grenadier, តំបន់ Belgravia, ទីក្រុងឡុងដ៏


តៀមនេះត្រូវ បានសាងសង់ឡើង ក្នុងឆ្នាំ១៧២០។ ហើយនៅទីនេះ ត្រូវបានគេ និយាយថា មានខ្មោចរបស់ក្មេងស្រី ម្នាក់ឈ្មោះថា Cedric ដែលត្រូវវាយសម្លាប់ យ៉ាងព្រៃផ្សៃដោយ មិត្តរបស់នាង ព្រោះរឿងបន្លំ ក្នុងការលេង ជាមួយគ្នា។ រឿងចម្លែកៗនិង គួរអោយខ្លាច បានកើតឡើងនៅទីនេះ ដោយមានភ្ញៀវ ជាច្រើនបានឃើញ ស្រមោលខ្មៅ លូនលបៗឆ្លងកាត់ តៀមនោះព្រមទាំង មានសម្លេងស្រែក គួរអោយព្រឺព្រួច ទៀតផង។

៩.តៀមស្រា Ye Old Man & Scythe, ទីក្រុង Bolton


តៀមនេះមាន អាយុជាង៧៥០ឆ្នាំ មកហើយនិងមាន រឿងចម្លែកជាច្រើន បានកើតឡើង។ ថ្ងៃមួយម្ចាស់ហាងនេះ បានដាក់កាមេរ៉ាបង្កប់ ដើម្បីចាប់មើលសកម្មភាព ព្រោះថាគាត់ឆ្ងល់ អំពីការធ្លាក់បែកកែវ ជារៀងរាល់ព្រឹក ហើយអ្វីដែលគាត់ បានឃើញក្នុង កាមេរ៉ានោះ គឺស្រមោលអាថ៌កំបាំង បានហោះអណ្តែតខ្លួន នៅក្នុងហាងរបស់គាត់។

ទាំងនេះសុទ្ធតែ ជារឿងលងបន្លាច របស់ព្រលឹងខ្មោច ដែលប្រជាជននៅ តំបន់នោះសុទ្ធតែ បានដឹង៕ ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]