អូស្រ្តាលី ៖ សំរាប់អ្នកដែលចូលចិត្ត ពិសាស្រាបៀរ គឺជាបទពិសោធន៍ថ្មី ហើយប្លែក ដែលអ្នកមិន អាចស្វែងរកនៅទីណាបានឡើយ ក្រៅពី វិមាន Starkenberge ដែលជាអាងទឹកស្រាបៀរ សំរាប់ភ្ញៀវ អាចចូលហែលទឹក និង ត្រាំក្នុងនោះបាន ថែមទាំងក្រេប ឳជារសស្រាបៀ ដ៏ឈ្ងុយឆ្ងាញ់ នៅក្នុងអាងទឹកស្រាបៀ នេះទៀតផង។

វិមានដែលមាន ឈ្មោះ Starkenberger ស្ថិតនៅក្នុងប្រទេស អូស្រ្តាលី បានផ្តល់បទពិសោធន៍ថ្មី សំរាប់ភ្ញៀវគ្រប់រូប ដែលមកកាន់ទៅនោះ។ ក្នុងនោះដែរ វិមាននេះ មានអាងទឹកស្រាបៀរ ចំនួន ៧ ដែលពោរពេញទៅដោយ ស្រាបៀរម៉ាក Starkenberger ។ អ្នកមិនត្រឹមតែ អាចហែលទឹកបានទេ ប៉ុន្តែអ្នកថែមទាំង អាចពិសារស្រាបៀរបានទៀតផង។

គួរបញ្ជាក់ផងដែរ អាងស្រាបៀរនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុង ឆ្នាំ ២០០៥ បន្ទាប់ពីបន្ទប់ក្រោមដី  នៃវិមានដែលមាន អាយុកាល ៧០០ ឆ្នាំនេះ មិនត្រូវបានគេប្រើប្រាស់។ ចំនែកឯ អាងនីមួយៗ ត្រូវបានគេដឹងថា មានជំរៅ ៤ ម៉ែត្រ ព្រមទាំងចាក់ បំពេញដោយ ស្រាបៀរ Starkenberger ចំនុះ ២១,០០០ លីត្រផងដែរ។

ការងូតទឹកក្នុងអាងស្រាបៀរនេះ ត្រូវបានគេជឿថា វាមានផលល្អ សំរាប់សុខភាពស្បែក ដូចជា ព្យាបាលរបួស និង ជំងឺស្បែកស្ងួត មិនតែប៉ុណ្ណោះទេ វាក៏ធ្វើឲ្យឈាម រត់បានល្អទៀតផង។ ចំនែកឯភ្ញៀវម្នាក់ ដែលបានងូតទឹកស្រាបៀរនេះ បាននិយាយថា បន្ទាប់ពីនាងត្រាំក្នុង អាងនេះហើយ វាពិតជាធ្វើឲ្យនាង មានស្បែក និង សក់ ទន់ជាងមុនផងដែរ។

យ៉ាងណាមិញ អ្នកអាចហែល និង ត្រាំទឹកក្នុងអាងនេះបាន ប៉ុន្តែអ្នកមិនត្រូវ ពិសារស្រាក្នុងអាងនេះទេ ប្រសិនបើអ្នកចង់ ទទួលទានស្រាបៀរនោះ អ្នកអាចកុម្មង់មួយកែវ រីករាយជាមួយការត្រាំ ទឹកស្រាបៀរ ក្នុងពេលតែមួយក៏បានដែរ៕

តើប្រិយមិត្ត ចង់សាកល្បងត្រាំទឹកស្រាបៀរនេះដែរឫទេ?

 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]