ភ្នំពេញ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៤ ៖ ក្រុមហ៊ុន i-Qlick ដែលជាភ្នាក់ងារចែកចាយ ផលិតផលម៉ាក Canon មានអជ្ញាប័ណ្ណនៅកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសជូននូវ កម្មវិធី តាំងពិព័ណ៌រូបភាព Canon ចំនួនពីរព្រមគ្នាចាប់ពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៤ រហូតដល់ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤ ក្រោមប្រធានបទ “ARTWATERNESS ជាគម្រោងរបស់ Through Water ប្រចាំកម្ពុជា” និង “Message” (សារ)។

កញ្ញា លីវិន តាន់ នាយកផ្នែកទីផ្សារប្រចាំតំបន់ របស់ក្រុមហ៊ុន i-Qlick មានចំនាប់ អារម្មណ៍ថា ៖ យើងខ្ញុំពិតជាមានមោទនៈភាពបំផុត ដែលបានក្លាយជាដៃគូរបស់អង្គការ Through Water ប្រចាំ កម្ពុជា ជាមួយនិងសេចក្តីរំភើបរីករាយ ដោយផលិតផល កាម៉េរា និង ម៉ាស៊ីនព្រីនផ្តិតរូបភាពច្បាស់ ម៉ាក Canon ត្រូវបានជ្រើសរើសជាសំភារៈ ក្នុងការជំរុញនូវការយល់ដឹង អំពីសារៈប្រយោជន៍ នៃទឹកតាមរយៈសិល្បៈ ពិសេសនៅតាមទីជនបទ ដាច់ស្រយាល ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាមានសេចក្តីរំភើប ដោយពីព័ណ៌រូបភាព ដែលបានធ្វើដំណើរជុំវិញ ភូមិស្រុកនានាជាច្រើន ក្នុងប្រទេសកម្ពុជា ហើយទីបំផុតបានវិលមកដល់ទីក្រុងភ្នំពេញ ក្នុងសាលពិព័ណ៌រូបភាព Canon។

កញ្ញាបានបន្តទៀតថា ៖ ក្រៅពីការយល់ដឹងពីសារៈប្រយោជន៍ នៃទឹកហើយនោះ យើងខ្ញុំក៏សូម អញ្ជើញ ភ្ញៀវទាំងអស់ ស្វែងយល់ពីអត្ថន័យនៃជីវិត តាមរយៈការតាំងពីព័ណ៌មួយទៀត ក្រោមប្រធានបទ “Message” ឬ ជាភាសាខ្មែរ (សារ) រៀបចំដោយ អ្នកថតរូបល្បី គឺ លោក ផន ភារិទ្ធ។ ពិព័ណ៌រូបភាពនេះ នឹងនាំលោកអ្នកអោយឃើញពីទិដ្ឋភាព ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ហើយលោកអ្នកនឹង ដាក់ជាសំនួរសំរាប់ខ្លួនផ្ទាល់ អំពីតំលៃជិវិត។

កម្មវិធីតាំងពិព័ណ៌ទាំងពីរនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Canon ក្នុងការលើកស្ទួយវិស័យ ថតរូបនៅកម្ពុជា។

ពិព័ណ៌ ARTWATERNESS ជាគម្រោងរបស់ Through Water ប្រចាំកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៤ នៅសាលពិព័ណ៌ Canon

ការតាំងពិព៏ណ៌រូបភាពរបស់ Through Water ត្រូវបានដាក់បង្ហាញជុំវិញពិភពលោក ដើម្បីជុំរុញការ យល់ដឹងអំពីសារៈប្រយោជន៍ នៃទឹក ហើយបន្ទាប់ពីត្រូវបាន ដាក់បង្ហាញតាមរយៈ ការជិះកង់ជុំវិញ ប្រទេសយើងអស់រយៈពេល ៤ ខែកន្លងមក ពិព័ណ៌នេះ ក៏បានមកដល់ទីក្រុងភ្នំពេញ និងត្រូវដាក់ តាំងអោយទស្សនា ចាប់ពីថ្ងៃទី ៧ ដល់ ២៧ មិថុនានេះ។ ប្រធានបទ ARTWATERENESS ជា យុទ្ធនាការបៃតង មានគោលដៅ អោយគ្រប់គ្នាចូលរួម ធ្វើការពិចារណា អំពីសារៈប្រយោជន៍នៃទឹក និង គាំទ្រសិល្បៈ តាមរយៈការចែករំលែក ទសន្សៈនានា ពីអ្នកថតរូបក្នុងឆាកអន្តរជាតិ អំពី ទឹក និង លើកទឹកចិត្តអោយប្រជាជនកម្ពុជា ធ្វើការឆ្លុះបញ្ចាំង អំពីសារៈប្រយោជន៍នៃទឹក ជាមួយការ ចូលរួម ក្នុងកិច្ចពិភាក្សារកដំនោះស្រាយ ច្នៃប្រឌិតនានា លើសកលលោកផងដែរ។

នៅក្នុងការតាំងពិព៏ណ៌នេះ លោកអ្នកក៏អាចស្វែងយល់ពីរូបភាពល្អៗ ខ្សែភាពយន្តខ្លីៗ ខ្សែរឿង និយាយតាមវិទ្យុ គំនូរ និង រឿងនិទានផ្សេងៗ ដែលពលរដ្ឋខ្មែរ បានចែករំលែកស្តីពីខ្លឹមសារនៃទឹក សំរាប់ជីវិត។ ភ្ញៀវ នឹងបានស្វែងយល់ពី ការស្រាវជ្រាវសិល្បៈនានា ដែលអ្នកសិល្បៈក្នុងស្រុក គង់ វលក្ខណ៍ និង តាំង ឈាឈិន បានធ្វើកន្លងមកជាមួយគម្រោង ARTWATERENSS។ លោកអ្នក ក៏ត្រូវបានអញ្ជើញ ដើម្បីបង្ហាញពីទស្សនៈផ្ទាល់ខ្លួន នៅជ្រុងគំនិតច្នៃប្រឌិត ដើម្បីចូលរួមពិភាក្សា និង យកស្នាដៃរូបភាពមួយចំនួន ត្រលប់ទៅមូលដ្ឋានវិញ ដើ់ម្បីជួយដល់ការរៃអង្គាសជំនួយឧបត្ថម្ភ ដល់គម្រោង។

ពិព័ណ៌ Message រៀបចំដោយលោក ផន ភារិទ្ធ (Miller) ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៤ នៅសាលពិព័ណ៌ Canon

ពិព័ណ៌នេះ នឹងបង្ហាញនូវស្នាដៃរូបភាពបែប សខ្មៅ ចំនួន ២៦ ផ្ទាំង ថតយ៉ាងផ្ចិតផ្ចង់ដោយលោក ផន ភារិទ្ធ ដែលលោកជាគ្រូបណ្តុះបណ្តាល វគ្គថតរូប Canon Imaging Academy ហើយក៏មានឈ្មោះល្បី ផ្នែកថតរូបនៅកម្ពុជាផងដែរ។

លោក ផន ភារិទ្ធ កំពុងផ្តល់បទសំភាសន៏

លោក បានពន្យល់ថា ៖ Message ជារបាយរូបថត ដែលខ្ញុំបានថតដោយផ្ទាល់ដៃ ដើម្បីបង្ហាញពី អត្ថន័យនៃជីវិត។ ខ្ញុំចង់ផ្ញើរសារតាមរយៈរូបភាពទាំងនេះ ជូនដល់មនុស្សគ្រប់រូបកំពុងរស់នៅលើ សកលលោក ដើម្បីក្រឡេកមើលអោយកាន់តែជិត និង ពិចារណា ព្រមទាំងអោយតំលៃជីវិត ដែល យើងគ្រប់គ្នាបានទទួល។

ព័ត៌មានសំរាប់ភ្ញៀវចូលទស្សនា

ពិព័ណ៌ទាំងពីរនេះ នឹងត្រូវដាក់បង្ហាញចាប់ពីថ្ងៃទី ០៧ ដល់ ២៧ ខែ មិថុនា ២០១៤ នៅសាលពិព័ណ៌ Canon។

សាលពិព័ណ៌ Canon មានទីតាំងស្ថិតនៅហាង i-Qlick អគារលេខ ១៤៦ តាមមហាវិថីព្រះសីហនុ ជិតផ្លូវ ៦៣ និង ផ្សារទំនើបឡាក់គី (ពេទ្យចិន)។ សាលពិព័ណ៌ Canon បើកដំណើរការ ចាប់ពីវេលាម៉ោង ៩ ព្រឹក ដល់ម៉ោង ៨ និង ៣០នាទី យប់។









អំពីលោក ផន ភារិទ្ធ (Miller)

លោក ផន ភារិទ្ធ ជាអ្នកថតរូបដ៏ល្បីនៅកម្ពុជា ដោយបានបញ្ចប់វគ្គថតរូបពី វិទ្យាស្ថានភាសាបារាំង ឆ្នាំ ២០១២ និងធ្លាប់បានចូលរួម វគ្គសិក្ខាសាលាអន្តរជាតិ នៅសៀមរាបនិង នៅទីក្រុងបាងកក។ លោកក៏ជាគ្រូផ្នែកថតរូបនៅ Canon Imaging Academy ដោយបង្ហាត់វគ្គមូលដ្ឋានគ្រឹះ ថតរូប និង វគ្គមធ្យមផងដែរ។ ពិសេស គាត់បានដឹកនាំសិក្ខាសាលា ថតរូបនៅតាមសាលានិង សកលវិទ្យាល័យ នានាដោយ មិនយកកំរៃ ព្រមទាំងជាជ័យលាភី កម្មវិធីប្រកួតថតរូប Canon PhotoMarathon 2011 និង ជាជ័យលាភីចំនាត់ថ្នាក់លេខពីរ ពីកម្មវិធីប្រកួតថតរូប CCPC Photo Shootout 2012។ គាត់ក៏ធ្លាប់អញ្ជើញធ្វើជា គណៈកម្មាធិការ ជ្រើសរើសជ័យលាភី សំរាប់កម្មវិធីប្រកួតថតរូប Canon PhotoMarathon 2013 ផងដែរ។

អំពី Through Water

Through Water ជាស្ថាប័នអង្គការមិនរកប្រាក់ចំនេញ មានគោលដៅលើកកំពស់ ការយល់ដឹងពី សារៈប្រយោជន៍នៃទឹក សំរាប់ទាំងអស់គ្នា តាមរយៈការបង្កើតជា វេទិកាពិភាក្សាបើកទូលាយ ថ្នាក់សកល។ Through Water ត្រូវបានគំាទ្រដោយ UNESCO និង ក្រសួងបរិស្ថានប្រទេសអ៊ីតាលី។ ជារៀងរាល់ឆ្នាំ Through Waters រៀបចំនូវការតាំងពិព័ណ៌រូបភាព ដោយដើរជុំវិញទីក្រុងទូទាំង ពិភពលោក ដើម្បីបង្ហាញនូវទស្សនៈនានា របស់អ្នកថតរូបអំពីសារៈសំខាន់ នៃទឹក។ ការតាំងពិព័ណ៌ នេះ ត្រូវបានផ្តោតជាសំខាន់ ជាមួយសកម្មភាព ក្នុងស្រុកជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងទឹក ដោយភ្ជាប់ សិល្បៈករ និង អ្នកជំនាញផ្នែកទឹក ជាមួយអ្នកចូលរួមទាំងអស់។

Through Water 2013/14 បានមកដល់កម្ពុជា ជាមួយប្រធានបទ ARTWATERENESS ដោយបាន បង្កើននូវវិសាលភាព ពិព័ណ៌ពីទីក្រុងទៅជនបទ។ គម្រោងនេះ រួមមានសកម្មភាពជាច្រើន ដោយប្រើ នូវសិល្បៈ និងធនធាននានា ចុះបង្ហាញផ្ទាល់ដល់ជនបទ ដែលតំនាងអោយប្រជាជន ៨០ ភាគរយ នៃកម្ពុជា ភាគច្រើនមិនធ្លាប់បានស្គាល់ ពីសិល្បៈពិព័ណ៌រូបភាព បែបនេះពីមុនមក។

ក្រុមហ៊ុន Canon សឹង្ហបូរីភីធីអ៊ីអិលធីឌី (តំបន់អាស៊ីអាគ្នេយ៍)

Canon ជាផលិតផលនាំមុខ ខាងដំនោះស្រាយរូបភាព បែបឌីជីថល។ Canon ប្រចាំប្រទេស សឹង្ហបូរី ជាការិយាល័យកណ្តាល នៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាស៊ីអាគ្នេយ៌ លើសេវាកម្មផ្នែកលក់ និង ទីផ្សារ ។ ក្រៅពីទីផ្សារក្នុងស្រុក ក្រុមហ៊ុនមានសាខានៅ 18 ប្រទេសផ្សេងទៀត រួមមាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និង ការិយាល័យតំណាងនៅ វៀតណាម។ ក្រុមហ៊ុន  Canon Inc, មានបណ្តាញ គ្របដណ្តប់ជិត 200 ក្រុមហ៊ុន និង មានបុគ្គលិកជិត 130,000នាក់ ទូទាំងពិភពលោក។ ក្រុមហ៊ុន Canon ផ្តោតសំខាន់ លើវឌ្ឍនៈភាព ខាងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ហើយបានដាក់ទុន ពីប្រាក់ចំនេញ 10 ភាគរយ ទៅលើការ ស្រាវជ្រាវ និង ការអភិវឌ្ឍន៍បច្ចេកវិទ្យា រៀងរាល់ឆ្នាំ។ Canon ក៏ជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុន មួយចំនួន ដែលទទួលបាន អជ្ញាបណ្ណកម្មសិទ្ធិបញ្ញា ច្រើនជាងគេក្នុង រយៈពេលជាង 19 ឆ្នាំ។ ដោយមាន លំនាំតាមក្រុមហ៊ុន Fortune Global 500 ក្រុមហ៊ុន Canon អនុវត្តស្របតាមទស្សនៈ នៃការសាមគ្គី និង រស់នៅ ជាមួយគ្នាដើម្បីភាព សុខដុមជារួម។

ក្រុមហ៊ុន i-Qlick Marketing Co., Ltd.

i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់ នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល, ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន, សំភារៈកាម៉េរា, ម៉ាស៊ីនថតបែប វីដេអូឌីជីថល និងឧបករណ៍បន្ថែមបន្ទាប់បន្សំ, ព្រឺនធឺឡាស៊ែប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាសផ្តិតរូប និង ម៉ាស៊ីនគិតលេខម៉ាក Canon ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12+3 ខែ លើកលែង សំភារៈទូទៅប្រើប្រចាំថ្ងៃ។ ហើយ i-Qlick ក៏ជាមជ្ឈមណ្ឌលសេវាកម្មមាន អជ្ញាបណ្ណ ពីក្រុមហ៊ុន Canon សំរាប់តំហែទាំ និង ជួសជុលគ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាននៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បំរើលោកអ្នកជាមួយបុគ្គលិកជំនាញដ៏ រស់រាយរាក់ទាក់ជានិច្ច។

សំរាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.i-qlick.com រឺ ទាក់ទង៖

ឈ្មោះ

Liwen Tan,នាយកទីផ្សារ ផ្នែកផ្សព្វផ្សាយ

ក្រុមហ៊ុន

i-Qlick Marketing Co., Ltd.

ទូរស័ព្ទ

+855 (0) 12 926 850

អ៊ីម៉ែល

[email protected]

ឈ្មោះ

សៅ កត្យា ទីតូ            

បុគ្គលិកជំនាញ ទីផ្សារ ផ្នែកផ្សព្វផ្សាយ

ទូរស័ព្ទ

+855 (0) 12 798 464

អ៊ីម៉ែល

[email protected]

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]