កម្ពុជា៖ ព្រៃក្រាស់ៗនៅតាម តំបន់ជួរភ្នំក្រវ៉ាញ នៃព្រះរាជាណាចក្រកម្ពុជា ជាទីជម្រក របស់សត្វព្រៃ ចម្លែកៗ និង អស្ចារ្យជាច្រើន រាប់មិនអស់។

ហើយនាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល បន្ទាប់ពីក្រុម អ្នកវិទ្យាសាស្ត្របាន រកឃើញសត្វពស់ ដ៏កម្រមួយប្រភេទ ដែលត្រូវបានគេ ឲ្យឈ្មោះថា Wolf Snake (ពស់ចចក) ដែលវាជាសត្វពស់ មានចង្កូមដ៏ មុតស្រួច និង មានឥទ្ធិពល យ៉ាងខ្លាំងផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រ ជឿជាក់ថា ដោយសារតែ ពណ៌សម្បុរ ដ៏អស្ចារ្យ របស់ពស់ប្រភេទនេះ ទើបធ្វើអោយ វាលាក់ខ្លួន បានដោយមិនងាយ អោយមនុស្ស ប្រទះឃើញក្នុង បរិវេណតំបន់ ដែលវារស់នៅឡើយ។

ពស់មួយក្បាល ដែលអ្នកវិទ្យាសាស្ត្រ ប្រទះឃើញនោះ មានពណ៌ត្នោត និងមានស្នាម ឆ្នូតពណ៌ខ្មៅ ដែលភាគច្រើននៃពស់ ប្រភេទនេះមាន ពណ៌ត្នោតនិង ស្នាមពណ៌ស រីឯមួយចំនួនទៀត មានពណ៌ក្រហមក្រម៉ៅ លាយនិងស្នាមអុជៗ ពណ៌ត្នោតនៅ លើស្បែករបស់វា។

វាជាប្រភេទសត្វពស់ គ្មានពិសប៉ុន្តែ វាក៏អាច បង្កគ្រោះថ្នាក់ ធ្ងន់ធ្ងរផងដែរ ដោយចង្កូមដ៏ ខ្លាំងនិងមុតស្រួច របស់វា។ វាស៊ីសត្វល្មូនតូចៗ  ឬក៏សត្វកង្កែប ជាអាហារ។ ពស់ចចកញី ធំជាងអាឈ្មោល ហើយវាអាច ពងម្តងចាប់ ពី៤ទៅដល់ ១១ ស៊ុត។

ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា ប្រភេទសត្វដ៏កម្រ និងសត្វដែល ជិតផុតពូជ ជាច្រើនអាចនឹង រស់នៅក្នុង តំបន់ជួរភ្នំក្រវ៉ាញ របស់កម្ពុជា។ ហើយពួកគេ នឹងបន្តស្វែងរក នៅតាមបរិវេណផ្សេងៗទៀត នៃតំបន់ភ្នំនេះ។

នេះគឺជា រឿងភ្ញាក់ផ្អើល និងអស្ចារ្យមួយ ដែលតំបន់ព្រៃ នៃជួរភ្នំរបស់ ប្រទេសកម្ពុជាយើង សំបូរទៅដោយប្រភេទសត្វ កម្រដែលពិភពលោក មិនងាយនឹង ជួបប្រទះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]