យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះ ចំនួន៥០៥នាក់ ដែលនឹងជិតក្លាយជា ម្តាយគេទៅហើយ បានបង្កើតកំណត់ត្រា ពិភពលោកថ្មីមួយ នៅឯសួនច្បារ ក្នុងទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី០៨ ខែមិថុនា កន្លងទៅនេះ ដោយស្រ្តីទាំងនោះ បានប្រមូលផ្តុំគ្នា អនុវត្តន៏ក្បាច់យូហ្គា (Yoga) បានរយៈពេល៣៧នាទី និង២៨វិនាទី និងបានបំបែកកំណត់ត្រា ពិភពលោកចាស់ កាលពីឆ្នាំ២០១៣ ដែលមានស្រ្តីចំនួនត្រឹមតែ ៤២៣នាក់ប៉ុណ្ណោះ។

បើតាមសម្តីលោក Cheng Dong មន្រ្តីបញ្ជាក់លខិត Guinness World Record បានប្រាប់ឲ្យដឹងថា ការបំបែកកំណត់ត្រាពិភពលោកថ្មីនេះ គឺតម្រូវឲ្យស្រ្តីដែលចូលរួម មានផ្ទៃពោះច្រើនជាង១២សប្តាហ៏ ហើយអនុវត្តន៏ក្បាច់ យូហ្គា នេះ យ៉ាងហោចណាស់ឲ្យបាន៣០នាទី។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលបានបង្កើតកំណត់ត្រាពិភពលោក កាលពីឆ្នាំ២០១៣ ដោយផ្តុំគ្នាចំនួន ៤២៣នាក់ អនុវត្តន៏ក្បាច់យូហ្គា នៅក្នុងទីក្រុង Shenzhen បានឲ្យដឹងថា ពួកគេជឿជាក់ថា យូហ្គា អាចអំណោយផងធម្មជាតិ ទៅដល់កូននៅក្នុងផ្ទៃពួកគេ ខណៈប្រទេសចិន មានចំនួនអាត្រាខ្ពស់បំផុត នៃការបង្កើតកូន ដោយប្រើវិធីវះ រហូតដល់ទៅ៤៧ភាគរយឯណោះ៕


ស្រ្តីមានផ្ទៃពោះ ចំនួន៥០៥នាក់ កំពុងអនុវត្តន៍ក្បាច់ យូហ្គា (Yoga) នៅក្នុងទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន


ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]