ប៉ុន្មានថ្ងៃមុននេះ ខ្មែរឡូតទើបតែ បង្ហាញពីព័ត៌មានមួយ ដែលនិយាយអំពី សន្និបាទរបស់ក្រុមហ៊ុន Apple បានប្រកាសពី ប្រព័ន្ធប្រតិបត្តិការ ថ្មីរបស់ខ្លួន នោះគឺ iOS 8 ដែលវានឹងមិន អាចដំណើរការបាន សម្រាប់ទូរស័ព្ទ iPhone 4 ឡើយ។

ស្របពេលនោះដែរ ក៏មានការប្រកាស ពីលក្ខណៈពិសេស របស់ iOS 8 ផងដែរ ដែលនឹងដាក់ចេញ អំឡុងសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់ ពីដំណឹងល្អមួយទៀត ដែលនិយាយអំពី ការកែប្រែ ថាមពលថ្ម កាន់តែប្រសើរ ជាងមុនឡើយ។

Slide Show សម្រាប់ជាការ ធ្វើបទបង្ហាញនៅ ក្នុងសន្និបាទនោះ បានបញ្ជាក់ថា iOS 8 នឹងមានកម្មវិធី សម្រាប់គ្រប់គ្រង ថាមពលថ្ម ដូចជាការ ប្រាប់អោយដឹង ពីកម្មវិធី ឬដំណើរការណា ដែលត្រូវបិទ ដើម្បីរក្សាថាមពល ថ្មអោយនៅ ល្អនិង កាន់បានយូរ។

លើសពីនេះទៀត នៅមានដំណឹង ជាច្រើនដែលបញ្ជាក់ថា iPhone 6 នឹងមានរូបរាង ស្តើងនិងធំ ជាងមុនព្រមទាំង ភ្ជាប់មកនូវ លក្ខណៈពិសេស ក៏ដូចជាកម្មវិធី ថ្មីៗមួយចំនួន ផងដែរក្នុងនោះ មានដូចជា កម្មវិធីសម្រាប់ តាមដានសុខភាព, កម្មវិធីកែប្រែ កាមេរ៉ាអោយ ល្អជាងមុន, និងជាច្រើនផ្សេងទៀត។

យើងនឹងរង់ចាំ មើលអំពី លក្ខណៈពិសេស ពិតប្រាកដនៅក្នុង ទូរស័ព្ទ iPhone 6 ដែលនឹងត្រូវ ដាក់លក់នា ពេលឆាប់ៗនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]