អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសពី លក្ខណៈពិសេស ថ្មីៗរបស់ទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន ដែលប្រុងនឹង ដាក់លក់នា ពេលខាងមុខ ឆាប់ៗនេះដោយ រួមមានកម្មវិធីពិសេស សម្រាប់តាមដាន ពីសុខភាពរបស់ អ្នកប្រើប្រាស់ ផងដែរ។

ការប្រកាសទាំងនេះ ធ្វើឡើងដោយលោក Tim Cook ដែលជានាយក ប្រតិបត្តិរបស់ក្រុមហ៊ុន Apple នៅក្នុងសន្និបាទ Apple Worldwide Developers មួយក្នុងទីក្រុង សានហ្រ្វានស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃ ច័ន្ទសប្តាហ៍នេះ។

ប៉ុន្តែការប្រកាសទាំងនោះ មិនមែនសុទ្ធ តែជាដំណឹង ល្អទាំងអស់ទេ ក៏មានដំណឹង អាក្រក់សម្រាប់អ្នក ប្រើប្រាស់ទូរស័ព្ទ iPhone 4 ផងដែរ ព្រោះថាប្រព័ន្ធប្រតិបត្តិការ ថ្មីដែលគ្រោងនឹង បញ្ចេញមកនេះគឺ iOS 8 នឹងមិនអាចដំណើរការ បាននៅលើទូរស័ព្ទ iPhone 4 បានឡើយ។

ម្យ៉ាងវិញទៀត ចំពោះទូរស័ព្ទ iPhone 4S ថ្វីត្បិតតែអាច ដំណើរការ iOS 8 បានក៏ពិតមែន តែអ្នកជំនាញ ផ្នែកបច្ចេកវិទ្យាបាន សន្និដ្ឋានថាវា នឹងអាចមាន មានដំណើរការ យឺតយ៉ាវ។

មតិរបស់អ្នក ប្រើប្រាស់មួយចំនួន បានបញ្ចេញថា អញ្ចឹងមានតែ ទូរស័ព្ទ iPhone 4 ហួសសម័យនិង ជាឧបករណ៍ដ៏ ចាស់បំផុតនា ពេលនេះរបស់ Apple បាត់ទៅហើយ។ អ្នកខ្លះទៀត ក៏និយាយថា វាអាចស្មើ នឹងដុំថ្មមួយ ដុំអញ្ចឹងផងដែរ៕

ចុះប្រិយមិត្តដែល កំពុងប្រើប្រាស់ iPhone 4 វិញយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]