ភ្នំពេញ៖ វីដេអូឃ្លីបរយៈពេល ៥ និង១៣នាទី បង្ហាញពី សកម្មភាពមន្រ្តីនគរបាលធ្វើ ការត្រួតពិនិត្យ រកជាតិអាល់កុល លើបុរសស្រវឹងម្នាក់ ដែលព្យាយាមរិះរកគ្រប់វិធីមិន ព្រមផ្លុំខ្យល់ចូល ក្នុងឧបករណ៍ស្វែងរក កម្រិតជាតិអាល់កុល ធ្វើឲ្យអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកចាប់ អារម្មណ៍យ៉ាងខ្លាំង ហើយបានចែករំលែកតៗគ្នា រហូតដល់ជាង ១ពាន់នាក់ និងមានអ្នកចូលរួមបញ្ចេញ យោបល់ជាច្រើនផ្សេងទៀត។

នៅក្នុងវីដេអូឃ្លីបនេះ អ្នកលេងហ្វេងប៊ុក ដែលបានមើលហើយពិតជា លំបាកនឹងទប់សំណើច ខ្លាំងណាស់ ព្រោះ បុរសផ្ទុកជាតិ អាល់កុលក្នុងខ្លួន គាត់មិនព្រមសហការជាមួយ សមត្ថកិច្ចស្វែងរកជាតិអាល់ កុលក្នុងខ្លួននោះ ឡើយ។ មន្រ្តីនគរបាល បានព្យាយាមឲ្យបុរសរូបនេះ ផ្លុំខ្យល់ជាច្រើនដង តែត្រូវបានបុរសផ្ទុកជាតិស្រវឹង រិះរក ភ្លេចលាយឡំជាមួយការនិយាយ លួងលោមលេងសើចជាច្រើន មិនព្រមខ្យល់ឲ្យអស់ពី ពោះស្វែងរកជាតិអាល់ កុលក្នុងខ្លួននោះឡើយ។

ក្រុមអ្នកលេងបណ្តាញសង្គមហ្វេស ប៊ុកមួយចំនួន បានបញ្ចេញយោបល់ ដោយហៅបុរស ដែលសមត្ថកិច្ចហៅទៅ ត្រួតពិនិត្យជាតិស្រវឹងនោះថា «តាប៉ែ»។ ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានថ្លែងកោត សរសើរសមត្ថកិច្ចថា ពូកែអត់ ធ្មត់អស់ជាច្រើននាទី ទោះបីបុរសរូបនោះ ធ្វើឲ្យវិលមុខ និងឈឺក្បាលទាំងកណ្តាល រាត្រីយ៉ាងណាក្តី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]