អាមេរិក ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសវ័យក្មេងម្នាក់ ដែលជាកូនអ្នកដឹកនាំរឿង “Hunger Game” បានសំបាញ់ សំលាប់ខ្លួនឯង បន្ទាប់ពីបានសំលាប់ មនុស្ស ៦ នាក់ យ៉ាងឃោឃៅ ព្រមទាំងធ្វើឲ្យមនុស្ស ១៣ នាក់ ផ្សេងទៀតរងរបួស ។

គួរបញ្ជាក់ផងដែរ បុរសម្នាក់នេះ មានឈ្មោះ Elliot Rodger អាយុ ២២ ឆ្នាំ ដែលត្រូវជាកូនអ្នកនាំរឿង“Hunger Game”   បានសម្លាប់មិត្តភក្តិ របស់ខ្លួន នៅក្នុងផ្ទះ នៅវេលាម៉ោង ៩: ៣០ នាទីយប់ កាលពីពេល កន្លងទៅនេះ ហើយការសំលាប់ដ៏ឃោរឃៅនេះ បានកើតឡើង នៅកន្លែងស្នាក់នៅ ក្នុងសាកលវិទ្យាល័យ កាលីហ្វញ៉ា។

អង្គភាពប៉ូលីស លោក Bill Brown  បាននិយាយថា បន្ទាប់ពីឃាតករចិត្តឆៅ រូបនេះ បានបាញ់សំលាប់ សិស្សមហាវិទ្យាល័យ  Santa Barbara City College រួច គេបានកាន់កាំភ្លើង ចំនួន ៣ដើម បើកឡានម៉ាក BMW ពណ៌ខ្មៅ សំដៅ ទៅកាន់កន្លែងស្នាក់នៅ របស់ក្រុមនិស្សិតស្រី និង បន្តបាញ់ប្រហារ លើនារីបីនាក់ បណ្តាលឲ្យស្លាប់ ២នាក់ បន្ថែមទៀត។

បន្ទាប់ពីបានបាញ់ នារីទាំងបីនាក់នោះ ហើយ រូបគេ បានទៅកាន់ហាងលក់ទំនិញ Deli សាខាទី ៤ ក្នុងតំបន់ Golita រួចចូលក្នុងហាងនោះ និង បាញ់បុរសម្នាក់អាយុ ២០ ឆ្នាំ ធ្វើអោយគេស្លាប់នៅនឹងកន្លែងតែម្តង។ ចេញពីហាងនោះមក នៅមិនអស់ចិត្ត ឃាតករ ក៏បាន បាញ់អ្នកដំនើរ នៅតាមផ្លូវ ពីរនាក់។ អ្វីដែលរន្ធត់ទៀតនោះ ឃាតករបានបើកឡានបុក អ្នកជិះកង់ម្នាក់ មុនពេលដែល បាញ់មនុស្សបីនាក់ទៀត ដែលឆ្លងកាត់ឡាន របស់ខ្លួន។

ល្បែងបាញ់សំលាប់មនុស្ស យ៉ាងសាហាវឃោរឃៅ របស់កូនអ្នកដឹកនាំរឿងរូបនេះ ត្រូវបានបញ្ចប់នៅពេលដែល ខ្លូនបានប្រឈមមុខនឹង ប៉ូលីស ៤ នាក់ ហើយព្យាយាមបើកឡាន រត់គេចពីប៉ូលីស និង បានទៅបុកអ្នកជិះកង់ម្នាក់ទៀត ធ្វើអោយកង់នោះ ហោះឡើងមកលើឡាន របស់ឃាតករ មុនពេល ឃាតករបាន សំរេចចិត្តបាញ់សំលាប់ខ្លូនឯង តែម្តង។

នៅពេលដែល ប៉ូលីសបានយកសាកសព ឃាតករចេញពីឡាន គេបានរកឃើញថាមាន កាំភ្លើង ចំនូន ៣ដើម ដែលក្នុងនោះមាន កាំភ្លើង ម៉ាក Sig Sauers ពីរគ្រឿង និង ម៉ាក Glock មួយគ្រឿង ព្រមជាមួយនឹង គ្រាប់កាំភ្លើងជិត ៤០០ គ្រាប់ ដែលកាំភ្លើង ទាំង៣ នេះ ឃាតករបានទិញ ដោយស្របច្បាប់់ ។

ខាងអជ្ញាធរ ក៏បាន ធ្វើការត្រូតពិនិត្យ វីដេអូមួយដែល ឃាតករបានបង្ហោះនៅ លើបណ្តាញសង្គម ដោយឃាតករម្នាក់នោះ បង្ហាញពីការខឹងសម្បារ ដែលនារីទាំងអស់នោះ បានបដិសេដស្នេហា របស់ខ្លួន ហើយថែមទាំងនិយាយទៀតថា “ខ្ញុំមានអាយុ តែ ២២ ឆ្នាំ ប៉ុណ្ណោះ និង មិនធ្លាប់រូមភេទ ជាមួយនារីណាឡើយ សូម្បីតែថើបក៏មិនដែល ហើយជីវិតមហាវិទ្យាល័យ គឺជាពេលដែល សិស្សគ្រប់គ្នា ទទួលបទពិសោធន៍ នឹងការរូមភេទ ប៉ុន្តែប៉ុន្មានឆ្នាំ កន្លងមកនេះ ខ្ញុំរស់នៅឯកោម្នាក់ឯង ហើយវាពិតជាមិនយុត្តិធម៌ឡើយ។ អ្នកមិនដែលបាន ចាប់អារម្មណ៍នឹងខ្ញុំឡើយ ហើយខ្ញុំនឹងដាក់ទោស អ្នកទាំងអស់គ្នា ដែលបានធ្វើបែបនេះ ចំពោះខ្ញុំ”។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៖ 

សិស្សនៅមហាវិទ្យាល័យ កាន់ទុកដល់អ្នកស្លាប់ ៦ នាក់

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]