រាជធានីភ្នំពេញ ៖ បុគ្គលិកស្ថានីយ៏ប្រេងកាល់តិច នៅក្នុងរាជធានីភ្នំពេញទំាងអស់ នឹងចូលធ្វើការឡើងវិញ នៅរសៀលថ្ងៃទី២២ ឧសភា ២០១៤ ។

ការសម្រេចបញ្ចប់ ការធ្វើកូដកម្មនេះ បានធ្វើឡើងបន្ទាប់ពី បុគ្គលិកទំាងអស់ព្រមទទួល យកការដំឡើងបា្រក់ខែ ២០បន្ថែមក្នុងមួយខែ ក្នុងការចរចារកដំណោះស្រាយ កាលពីរសៀលថ្ងៃទី ២១ឧសភាម្សិលមិញ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពបានស្រង់ សំដីបុគ្គលិកកាល់តិចបញ្ជាក់ ឲ្យដឹងទៀតថា ជាមួយនឹងការដំឡើងបា្រក់ខែ គ្រប់ផ្នែកក្នុងម្នាក់ៗ២០ដុល្លារ ខាងក្រុមហ៊ុនក៏បានគិតគូរដោះ ស្រាយបា្រក់ខែទី ១៣ចំពោះបុគ្គលិកឆ្នើមមានស្នាដៃ ហើយក្រុមហ៊ុនឆេវរ៉ុនក៏មិន កាត់បា្រក់ពីការ តវ៉ាជិត១០ថ្ងៃកន្លងមកនេះ និងរក្សាដដែលនូវកម្មវិធី ជប់លៀងប្រចំាឆ្នំា ។

គួរបញ្ជាក់ថា បុគ្គលិកកាល់តិចបាន នំាគ្នាផ្ទុះការតវ៉ាសុំដំឡើងបា្រក់ ខែ១៦០ដុល្លារ និង បា្រក់ខែទី១៣ កាលពីថ្ងៃទី១២ ឧសភា ២០១៤ ។

សូមបញ្ជាក់ផងដែរថា បា្រក់ខែបុគ្គលិកកាល់ តិចកន្លងមក (មុនក្រុមហ៊ុនដំឡើង២០ដុល្លារ) គឺបុគ្គលិកផ្នែកចាក់សាំងបា្រក់ខែ ១១០ដុល្លារ បុគ្គលិកផ្នែកសំអាត និងប្ដូរប្រេងម៉ាស៊ីន បា្រក់ខែ១០០ដុល្លារ និង បុគ្គលិកផ្នែកគិតលុយនិងឆុង កាហ្វេក្នុងស្ដាម៉ាតបា្រក់ខែ ១៣០ដុល្លារក្នុងមួយខែ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]