អាហ្សង់ទីន៖ អ្នកសិក្សាផ្នែក ផូស៊ីលបាន បង្ហាញអោយដឹងថា ឆ្អឹងហ្វូស៊ីលរបស់ សត្វដាយណូស័រ (Dinosaur) មួយ ត្រូវបានគេជឿថា វាជាសត្វដ៏ធំ ជាងគេបំផុតមួយ ក្នុងសម័យនោះ ត្រូវបានរកឃើញ នៅក្នុងប្រទេស អាហ្សង់ទីន។

ដោយផ្អែកទៅលើ ឆ្អឹងភ្លៅដ៏ធំ របស់វាត្រូវ បានអ្នកស្រាវជ្រាវ ប៉ាន់ប្រមាណថា វាមានកម្ពស់ ប្រហែលជា២០ម៉ែត្រ និងមានប្រវែងដងខ្លួន ៤០ម៉ែត្រ ព្រមទាំងមានទម្ងន់ ប្រហែលជា ៧៧តោន ដែលទម្ងន់នេះ ស្មើនឹងសត្វដំរី ដ៏ធ្ងន់នៅប្រទេស អាហ្រ្វិក ចំនួន១៤ក្បាល ហើយត្រូវបានគេ សន្មត់ថាជាទម្ងន់ ដ៏ធ្ងន់ជាងគេបំផុត មួយនៃសត្វដាយណូស័រ ធ្លាប់ត្រូវបានរកឃើញ កន្លងមក។

លើសពីនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្ត្រ ជឿជាក់ថាវាជា ប្រភេទពូជសត្វ Titanosuar ដែលជាប្រភេទ សត្វដាយណូស័រដ៏ធំ ដែលស៊ីរុក្ខជាតិជាអាហារ។ គ្រោងឆ្អឹងដែលអ្នក វិទ្យាសាស្ត្ររកឃើញ សរុបទាំងអស់១៥០ដុំ ដោយត្រូវបានជីក កកាយនៅតំបន់ ភាគខាងលិចនៃ តំបន់ Trelew ទីក្រុង Patagonia ប្រទេសអាហ្សង់ទីន។

នេះជារឿង ដ៏គួរអោយភ្ញាក់ផ្អើល និងកំណត់ត្រាថ្មី ដែលបង្ហាញពី គ្រោងឆ្អឹងនៃសត្វ ដាយណូស័រដ៏ធំ ជាងគេបង្អស់ដែល ត្រូវបានរកឃើញ កន្លងមក៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]