ភាគច្រើនមិនថាមនុស្ស ពេញវ័យឬក៏ មានអាយុចំណាស់បន្តិច នោះទេ ជាពិសេស អ្នកដែលធ្វើការច្រើនម៉ោង ពួកគេជាធម្មតា បរិភោគកាហ្វេសម្រាប់ជំនួយស្មារតី ដើម្បីបន្តការងាររបស់ពួកគេ។

យើងដឹងហើយថា កាហ្វេជាភេសជ្ជៈ មួយដ៏ពេញនិយម មិនថាក្នុងប្រទេស យើងនោះទេ គឺទូទាំងពិភពលោក តែម្តង។ វាក៏មានអត្ថប្រយោជន៍ ច្រើនផងដែរ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ការសិក្សាមួយបាន រកឃើញថាកាហ្វេ បានជួយរក្សាសុខភាព ភ្នែករបស់យើង អោយមានសភាពល្អ និងមិនងាយអន់ខ្សោយឡើយ។

សាកលវិទ្យាល័យ Cornell នៃសហរដ្ឋអាមេរិក បានរកឃើញថា សារជាតិដែលផ្ទុក នៅក្នុងកាហ្វេដែល ហៅថា Chlorogenic acid (CLA) មានសារៈប្រយោជន៍ ក្នុងការ ជួយបំប៉នភ្នែក របស់មនុស្ស និង ទប់ស្កាត់កុំអោយ ប្រព័ន្ធចក្ខុឆាប់ចុះខ្សោយ ជាពិសេសជួយការពារពី ជម្ងឺអៀរស៊ីភ្នែក (glaucoma), ភាពចាស់មុនអាយុ (aging) និងជម្ងឺទឹកនោមផ្អែម (diabete) ផងដែរ។

នេះគឺជាដំណឹង ល្អមួយសម្រាប់អ្នក ចូលចិត្តពិសាកាហ្វេ ព្រោះថាវាក៏មាន ប្រយោជន៍ចំពោះសុខភាពផងដែរ។ តែយ៉ាងណាមិញ គួរពិសារ ក្នុងបរិមាណសមល្មម ដែលល្អសម្រាប់សុខភាព៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]