ភ្នំពេញៈ តារាសម្តែង តួកាចឆ្នាស់ឆ្នើម និយមបង្អួតដើមទ្រូង កញ្ញា ញឹម ចាន់ថន បានធ្វើឲ្យមហាជន មានការរន្ធត់ចិត្ត និងភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពី តារាស្រីរូបនេះ បានបង្ហោះរូបថត របស់នាង ជាច្រើនសន្លឹក ស្តែងឲ្យឃើញថា នាងបានជួបគ្រោះថ្នាក់ ចរាចរណ៍ នៅលើដងផ្លូវ ហូរឈាមស្រោចខ្លួន មើលទៅគួរឲ្យខ្លាច ។

កាលពីរាត្រី ទី៥ ខែឧសភា ឆ្នាំ២០១៤ នេះ កញ្ញា ញឹម ចាន់ថន បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើ Account Facebook ផ្ទាល់របស់នាង បានធ្វើឲ្យ អ្នកគាំទ្រ និងមិត្តភក្តិ នៅក្នុងបណ្តាញ សង្គមមួយនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញ តារាស្រីរូបស្រស់ ចាន់ថន ជួបប្រទះហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវមួយកន្លែង ធ្វើឲ្យនាងរងរបួស ត្រង់ជើង និងបែកក្បាលហូរឈាម ស្រោចពេញខ្លួន ធ្វើឲ្យនាងមាន អារម្មណ៍ តក់ស្លុត អង្គុយនៅលើថ្នល់ស្រែកយំ ព្រោះតែការឈឺចាប់ ដោយមិនខ្វល់ ពីក្រសែភ្នែក ដែលសម្លឹងមើលមកនាងនោះទេ ។

តាមរយៈរូបថត តារាស្រីរូបស្រស់ ចង្កាស្រួចរូបនេះ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមនោះ គេឃើញមានបុរស វ័យក្មេងម្នាក់ទៀត ក៏ទទួល រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ជាមួយនាងដែរ តែក្រោយពីមានគ្រោះថ្នាក់ បុរសនោះ ក៏ត្រូវបានរថយន្ត សង្គ្រោះបន្ទាន់ មកទទួលយក ទៅព្យាបាលភ្លាមៗ ។

បើទោះជារូបថត បានស្តែងឲ្យឃើញថា តារាសម្តែងស្រី ល្បីឈ្មោះគួរសម នាង ញឹម ចាន់ថន មានរបួសដោយសារតែ ជួបគ្រោះថ្នាក់ ខាងលើក៏ដោយ តែទន្ទឹមជាមួយគ្នានោះ ក៏មានមតិអ្នកគាំទ្រ និងមិត្តក្នុង Facebook របស់នាង មួយចំនួន បានលើកឡើងថា គ្រោះថ្នាក់នេះ គ្រាន់តែជាការសម្តែង ក្នុងសាច់រឿងទេ មើលទៅវាមិនមែន ជាការពិតទេ ។ មានមិត្តរបស់នាង ក្នុង Facebook ជាច្រើន បាន Comment សួរនាងថា ជាការពិត ឬក៏ជាសាច់រឿង ប៉ុន្តែបើទោះជាមានសំណួរ ចោទសួរច្រើនបង្កប់ ដោយក្តីបារម្ភក៏ដោយ តែម្ចាស់សាម៉ីខ្លួន មិនបានឆ្លើយតប ទៅនិងសំណួរ នោះទេ បានត្រឹមតែធ្វើឲ្យអ្នកគាំទ្រ របស់នាងមាន ការអន្ទះសារ រង់ចាំអ៊ុតមើលចម្លើយ តែប៉ុណ្ណោះ ។

យ៉ាងណាមិញ គេហទំព័រ LookingTODAY ក៏នៅមិនទាន់បាន ទទួលការ បកស្រាយបំភ្លឺណាមួយ ពីតារាសម្ដែង ញឹម ចាន់ថន នៅរសៀលថ្ងៃទី៦ ខែឧសភា នេះដែរ ខណៈលេខទូរស័ព្ទ ដែលនាងប្រើ រាល់ថ្ងៃ មិនអាចទាក់ទងបាន៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]