ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែឧសភានេះ បងប្អូន ដែលនៅម្តុំផ្សារទំនើបសុវណ្ណា និងអ្នកដំណើរ ដែលឆ្លងកាត់ផ្លូវកម្ពុជាក្រោមក្បែរ វិទ្យាល័យជាស៊ីមសន្ធរម៉ុក ច្បាស់ជាមានការ ភ្ញាក់ផ្អើលគ្រប់ៗគ្នា ដោយសារ តែមានមនុស្សយ៉ាងច្រើនកុះករ ដែលភាគច្រើនពួកគេ សុទ្ធសឹងតែជាយុវវ័យជំទង់ៗ បាននាំគ្នាឈរប្រមូលផ្តុំ នៅខាងមុខហាង Chatime ដើម្បីធ្វើការស្វាគមន៍ ក៏ដូចជា ដើម្បីបានជួបផ្ទាល់ ជាមួយក្រុមតារាសម្តែង ប្រុសវ័យក្មេង មកពីប្រទេសថៃ។

ក្នុងមួយរយៈពេល ចុងក្រោយនេះ វិស័យភាពយន្ត ហាក់ទទួលបាន ការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់ប្រិយមិត្តនៅកម្ពុជា មិនថាជា ភាពយន្តក្នុងស្រុក ឬក៏ក្រៅស្រុកនោះទេ សុទ្ធតែមានការ គាំទ្រយ៉ាងច្រើន ជាពិសេសនៅតាមរោងភាពយន្ត មានអ្នកចូលទស្សនា ជាច្រើនហូរហែរ មិនចេះដាច់។ យ៉ាងណាមិញ នាឱកាស ក្នុងកម្មវិធីមួយ ដែលមានការណាត់ជួប តារាថៃ ខ្មែរឡូតបានចុះទៅផ្ទាល់ ដើម្បីចង់ដឹងថា តើយុវវ័យរបស់យើង មានចំណាប់អារម្មណ៍ យ៉ាងណាខ្លះ ទៅលើខ្សែភាពយន្ត ក៏ដូចជា តារាក្នុងដួងចិត្ត របស់ពួកគេ ។

បើទោះបីជាកម្តៅថ្ងៃក្តៅយ៉ាងណា យុវវ័យជាច្រើន បាននាំគ្នាឈរ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលស្វាគមន៍ ក៏ដូចជាបានជួបជាមួយ នឹងតារាដែលពួកគេ ស្រលាញ់ចូលចិត្ត ហើយម្យ៉ាងវិញទៀតនោះ ដើម្បីមានឱកាស បានថតរូបផ្ទាល់ជាមួយ និង ចុះហត្ថលេខាផងដែរ។

យុវវ័យមួយក្រុម ដែលពួកគេសុំ មិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ ក្រុមការងារខ្មែរឡូត ឲ្យដឹងថា៖ “អ្វីដែលជំរុញ អោយពួកខ្ញុំ មកទីនេះក៏ព្រោះតែ អារម្មណ៍ចូលចិត្ត ក៏ដូចជាការគាំទ្រ ទៅដល់តារាដែលនៅក្នុង ដួងចិត្តពួកខ្ញុំ ហើយក៏ចង់ជួបពួកគេដោយផ្ទាល់ និងជាពិសេសទៀតនោះ គឺការថតរូបនិង ការសុំហត្ថលេខាពីពួកគេ តែម្តង។”

គួរបញ្ជាក់ផងដែរថា ក្រុមតារាសម្តែងនោះ ត្រូវបានគេដឹងថា ជាក្រុមតារាប្រុស វ័យក្មេងមួយក្រុម ដែលបានសម្តែងនៅក្នុង រឿង “ខ្ញុំខ្លាចហើយម៉ែណាត” ឬភាសាអង់គ្លេស ហៅថា “Make Me Shudder” ។

ចង់ដឹងថា ទិដ្ឋភាពទីនោះយ៉ាងណាខ្លះ សូមតាមដានកំសាន្ត នូវរូបភាព និង វីដេអូខាងក្រោម ជាមួយខ្មែរឡូត ទាំងអស់គ្នា៖


យុវវ័យកំពុងតែតំរង់ជួរគ្នា ត្រៀមចូលទៅជួបតារាក្នុងដួងចិត្តរបស់ពួកគេ



សកម្មភាពខ្លះៗរបស់តារាថៃកំពុងជួបជាមួយអ្នកគាំទ្ររបស់ខ្លួន

ប្រិយមិត្តទាំងបីនាក់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ជាចំណាប់អារម្មណ៍របស់ខ្លួន ក្នុងកិច្ចសំភាសន៍ជាមួយខ្មែរឡូត


ទិដ្ឋភាពនៅហាង Chatime សាខាសន្ធរម៉ុក

ដោយ សី & Xeno

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]