ពិភពលោក៖ Boo ត្រូវបានគេហៅថាជាសត្វឆ្កែ ដែលស្អាត និងគួរឲ្យស្រលាញ់ជាងគេ លើលោក តែមិនមែនជាកំនត់ត្រាផ្លូវការទេ ប៉ុនែ្តវាជាកូនឆ្កែ ដ៏ល្បីមួយទៅហើយ ក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក។ 

គួសបញ្ជាក់ដែរថា  គេបានសរសេរសៀវភៅ រូបភាពចំនួនពីរក្បាលទាក់ទងនឹងវា ដែលសៀវភៅទីមួយចំនងជើងថា ជីវិតនៃកូន ឆ្កែស្អាតជាងគេ បោះពុម្ពកាលពីឆ្នាំ២០១១ និងនិងសៀវភៅទីពីរ មានចំនងជើងថា កូនឆ្កែតូចក្នុងទីក្រុងដ៏ធំ កាលពីឆ្នាំ ២០១២ ។ ហើយបើគិតត្រឹមខែ មេសា ឆ្នាំ ២០១៤នេះ កូនឆ្កែ Boo មានអ្នកគំាទ្រក្នុង ហ្វេសប៊ុកលើស ១២លាន Like ទៅទៀត ។

តាមព័ត៌មានថ្មីៗនេះ កូនឆ្កែ Boo បានធ្វើដំណើរទៅកាន់ Sin City  ក្រុង Las Vegas សហរដ្ឋអាមេរិកដើម្បីថែទាំជំងឺ  ហើយក៏ត្រូវទទួល ស្វាគមន៍ ឲ្យចូលសំរាក់ ក្នុងសណ្នារគារ អន្តរជាតិ Trump មួយក្នុងទីក្រុង ហើយត្រូវបានគេតុបតែង ងូតទឹក និងពាក់សំលៀកបំពាក់ ទៅតាមចំណង់ចំណូលចិត្ត របស់វា។ 

ចឹងប្រិយមិត្តអាចមកមើលរូបភាព និង វីដេអូដ៏គួរឲ្យស្រលាញ់របស់វា ខាងក្រោមនេះ ៖


រូបភាពៈ ពេលវាទៅលេងនៅក្រុង Las Vegas ហើយគេតុបតែងអាេយ 

រូបភាពៈ ចំនួនអ្នកចូលចិត្ត ១២លាននាក់ក្ន្ងង ហេ្វសប៊ុក 

 

វីដេអូ កូនឆែ្ក Boo មានអ្នកចុចចួលមើលជាង ៥លាន ដង

 

ប្រភព ៖ បរទេស

កែសម្រួល ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]