វីដេអូបទចំរៀងថ្មីមួយ ដែលទើបនឹងចេញ កាលពីពេលថ្មីៗនេះ របស់តារាចម្រៀងស្រី ដ៏ល្បីមួយរូប របស់សហរដ្ឋអាមេរិក នាង Avril Lavigne ត្រូវបានទទួលរង នូវប្រតិកម្ម យ៉ាងខ្លាំងក្លា ពីសំណាក់ប្រិយមិត្តនៅអាស៊ី។

វីដេអូចម្រៀង ដែលត្រូវបាន ប្រិយមិត្ត នៅអាស៊ីមានប្រតិកម្មនោះ មានចំណងជើងថា Hello Kitty។ ចំណុចដែលទទួលរងនូវការ មិនពេញចិត្ត និង ត្រូវបានយល់ថា មានភាពប្រកាន់ទៅលើ វប្បធម៌របស់ជនជាតិអាស៊ី ផងនោះ គឺនៅត្រង់សកម្មភាពសម្តែង របស់ក្រុមអ្នករាំ ជាជនជាតិអាស៊ី ដែលស្ថិតនៅខាងក្រោយ តារាចម្រៀង Avril ។ ដោយពួកគេ ហាក់ដូចជាគ្មានភាព រស់រវើក អ្វីបន្តិចសោះឡើយ។ ដែលក្នុងន័យនេះ ចង់សំដៅទៅដល់ ទាំងទឹកមុខ និង សកម្មភាពរាំ ហាក់ដូចជា មិនចូលចិត្ត ឬ មិនចង់ ធ្វើសកម្មភាពទាំងនោះ យ៉ាងដូច្នោះដែរ៕


ចុះប្រិយមិត្តខ្មែរឡូត យល់យ៉ាងណាទៅវិញ ចំពោះវីដេអូចម្រៀងរបស់នាង?

ប្រភព៖ lollipop 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]