រាជធានីភ្នំពេញ ៖ បង្គោលភ្លើងមួយដើម បាក់រាបដល់ដី បន្ទាប់ពីត្រូវរថយន្តដឹកដី បើកបោះពួយលឿនស្លេវ ចុះពីលើស្ពានជ្រោយចង្វា ហើយហ្វ្រាំងអត់ស៊ី និងខ្លាចបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ អ្នកបើកក៏បួងចង្កូត បុកបង្គោលភ្លើងពេញទំហឹងតែម្តង ។ ទោះបីយ៉ាងណា ហេតុការណ៍នេះ មិនបណ្តាលឱ្យអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះទេ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៥ មេសា នៅចំណុចគល់ស្ពានជ្រោយចង្វា ត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយដឹកដី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-8319 ហើយអ្នកបើកបរអះអាងថា ដោយសារហ្វ្រាំងមិនស៊ី ទើបបង្កគ្រោះថ្នាក់បែបនេះ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]