កាលពីពេលថ្មីៗនេះ បុរសវ័យចំណាស់ម្នាក់ ដែលកំពុងជិះនៅលើរថយន្តក្រុង ក្នុងទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន ត្រូវបានស្ត្រីវ័យក្មេងម្នាក់ ហក់ធាក់ចំកណ្តាលផ្ទៃមុខ ជាច្រើនជើង បន្ទាប់ពីស្រ្តីរូបនោះ បានសុំអង្គុយកៅអីគាត់ ប៉ុន្តែត្រូវគាត់បដិសេធ។

យោងតាមសម្តីអ្នកដំណើរ ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៏ជម្លោះទាស់ទែងគ្នា រហូតដល់មានការ វាយទាត់ធាក់គ្នានោះ បានកើតឡើងដោយសារតែ រឿងកន្លែងអង្គុយប៉ុណ្ណោះ។

បើតាមខ្សែវីដេអូ ដែលថតដោយអ្នកដំណើរ នៅលើរថយន្តក្រុងមួយគ្រឿងនោះ បានបង្ហាញឲ្យឃើញថា ស្រ្តីវ័យក្មេង ដែលមានជម្លោះ រឿងកន្លែងអង្គុយ ជាមួយនឹងបុរសចំណាស់ម្នាក់នោះ បានយកដៃទាំង២ ទៅតោងកងបង្កាន់ដៃរថយន្ត រួចហក់ទៅធាក់បុរសចំណាស់នោះ ជាច្រើនជើង ចំកណ្តាលផ្ទៃមុខ ដែលមើលទៅពិតជាសាហាវមែនទែន។

យ៉ាងណាមិញ អ្នកដំណើរនៅលើរថយន្តក្រុងនោះ បានរិះគន់ស្រ្តីវ័យក្មេងនោះយ៉ាងខ្លាំង ដោយសារតែនាង បានប្រើជើងធាក់ទៅលើ ផ្ទៃមុខបុរសចំណាស់នោះ យ៉ាងសាហាវជាទីបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីវ័យក្មេងរូបនោះ ក៏បានបញ្ចេញកំហឹងនាង ទៅលើអ្នកដំណើរផ្សេងទៀត ដោយបានស្រែក ជេរប្រមាថយ៉ាងខ្លាំងៗទៀតផង។ គួរបញ្ជាក់ផងដែរថា ជម្លោះមួយនេះបានកើតឡើង អស់រយៈពេលប្រមាណ ជាង១៥នាទីឯណោះ ទើបចប់៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព ៖ ចិន

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]