បាត់ដំបងៈ កម្លាំងនគរបាល ស្រុកកំរៀង ចុះបង្រ្កាប ចាប់ករណី ចែកចាយថ្នាំញៀន ២នាក់ រឹបអូសបានថ្នាំ ញៀន៤គ្រាប់ កាលពីវេលា ម៉ោង ១១និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ក្នុងនោះម្នាក់ មានដីកាបង្គាប់ ឲ្យចាប់ខ្លួន លេខ៩៦ ដប.ចខ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ចេញ ដោយចៅក្រមស៊ើបសួរ លោក សាអឿន កោសល្យមុនី សាលាដំបូងខេត្ត ។

មន្រ្តីនគរបាល ស្រុកកំរៀងបានឲ្យដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កម្លាំងបានចុះបង្រ្កាប ករណីចែកចាយ ថ្នាំញៀន ឃាត់ខ្លួនបាន២នាក់ និងរឹបអូសបានយ៉ាម៉ាបាន ៤គ្រាប់ ក្នុងនោះម្នាក់មានដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ៩៦ ដប.ចខ ចុះថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៤ ចេញដោយចៅក្រមស៊ើបសួរ លោក សាអឿន កោសល្យមុនី សាលាដំបូងខេត្ត ។ ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនទាំង២នាក់មាន៖ទី១ ឈ្មោះអ៊ុច វិច្ឆិកា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិចុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មកស្នាក់នៅ បណ្តោះ អាសន្នឆ្លងដែន ទៅធ្វើការនៅប្រទេសថៃ (ជាអ្នកទិញ) ទី២ឈ្មោះ យិន យួន ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀង (ជាអ្នកលក់) មានដីកាចាប់ខ្លួន ពីតុលាការផង ដោយជាប់ ចោទពីបទសម្រួល ឲ្យប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន និងបានប្រព្រឹត្ត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ នៅភូមិ.ឃុំ.ស្រុកភ្នំព្រឹក កន្លងទៅរួចគេចខ្លួនបាត់ ។

បន្ទាប់ពីបានចាប់ខ្លួន ជនជាប់ចោទខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនទាំង២ នាក់ នេះមកស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការ ខេត្តចាត់ការតាមផ្លូវច្បាប់ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]