អាមេរិក ៖ បុរសម្នាក់ ត្រួវបានចាប់ខ្លួន បន្ទាប់បាន លក់ខោក្នុងមនុស្សស្រី ដែលខ្លួនលួចបាន។

តាមប្រភព សារព័ត៌មាន បានអោយដឹងថា ជនល្មើសម្នាក់នេះ មានឈ្មោះ Joe Milam អាយុ ៥៣ ឆ្នាំ រស់នៅក្នុង រដ្ឋ Tennessee សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានលួចខោក្នុង មនុស្សស្រីយកទៅ លក់នៅស្ថានីយ៍រថយន្តក្រុង Memphis។

គួរបញ្ជាក់ផងដែរ Milam គឺមិនមែនជា ជនល្មើសថ្មី សំរាប់ប៉ូលីសទេ។ ជនល្មើសម្នាក់នេះ ត្រូវបានកត់ត្រាទុក ដោយធ្លាប់មានប្រវត្តិ ជា ចោរ , ចោរប្លន់ និង ចោរគាស់ផ្ទះ ទៀតផង។

យោងតាមសំដីប៉ូលីស បានអោយដឹងថា Milam បានទៅស្ថានីយ៍រថយន្តក្រុង Memphis ដើម្បីលក់របស់សម្ងាត់ ដែលមានខោក្នុង របស់មនុស្សស្រី ដែលខ្លូនលួចបាន ចំនួន ៥៩ គូរ។

ជាមួយគ្នានេះដែរ ខោក្នុងទាំងអស់នោះ ភាគច្រើនមាន ភ្ជាប់នឹងផ្លាកតំលៃ ព្រមទាំងលខកូដ សុវត្ថិភាព មកជាមួយផងដែរ ដែលប៉ូលីស បានធ្វើការសន្និដ្ឋាន ថា ខោក្នុងដែល Milam លួចបាន មានទឹកប្រាក់សរុប ចំនួន ៨០០ ដុល្លារអាមេរិក។

នៅពេលដែលប៉ូលីស ចាប់ខ្លួន Milam  គាត់បានវាយតបត ទៅប៉ូលីស វិញ ប៉ុន្តែចុងក្រោយត្រូវ ប៉ូលីស ចាប់ខ្លួនបាន។

យ៉ាងណាវិញ Milam  ត្រូវបានចោទប្រកាន់ ពីបទ ចោរកម្ម និង ប្រព្រឹត្តិខុសពីក្រមសីលធម៍ ហើយត្រូវបានដាក់ឃុំឃាំង ដើម្បីរង់ចាំការកាត់ទោស តាមផ្លូវច្បាប់៕


ជនល្មើស Joe Milam

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]