កូរ៉េខាងត្បូង៖ ប្រហែលជាអ្នក ធ្លាប់បានស្គាល់ ពីតារាសម្តែងស្រី វ័យ៣២ឆ្នាំ នាង Han Ga In និងតារាសម្តែងប្រុស វ័យ៣៦ឆ្នាំ គឺលោក Yeon Jung Hoon មកហើយ ដែលពួកគេទាំងពីរនាក់ ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែល Han Ga In កំពុងតែមានផ្ទៃពោះកូនដំបូង។

Han Ga In នាងបានប្រាប់ទៅកាន់ អ្នកសារព័ត៌មាន ឲ្យដឹងថា ពួកគេទាំងពីរនាក់ ពិតជាសប្បាយចិត្ត យ៉ាងខ្លាំង នៅពេលនាង Han Ga In មានផ្ទៃពោះបែបនេះ។ វាជាការពរពោះ ដំណាក់កាលដំបូង ដូច្នេះពួកគេត្រូវតែប្រយ័ត្ន អោយបានខ្ពស់បំផុត។ ប៉ុន្តែ Han Ga In នាងមិនអាច ទ្រាំលាក់ រឿងដ៏រីករាយ ក្នុងការមានផ្ទៃពោះនេះបានទេ។ ចំពោះគូស្វាមីភរិយាមួយនេះ បានរៀបការជាមួយគ្នា តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៥ ដូច្នេះការមានផ្ទៃពោះនេះ ជាកាដូដ៏ពិសេស សម្រាប់ខួបអាពាហ៍ពិពាហ៍គម្រប់៩ឆ្នាំ របស់ពួកគេតែម្តង៕

 ដូច្នេះប្រិយមិត្ត ដែលនិយមគាំទ្រ នាង Ha Ga In នឹងរង់ចាំមើលថា តើកូនរបស់នាង កើតមកគឺស្អាតដូចនាង ដែររឺទេ?
 








ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]