កាលពីម្សិលមិញនេះ វេលាម៉ោងប្រហែល ៧ព្រឹក ជើងហោះហើររបស់ ម៉ាឡេស៊ី ដែលត្រូវហោះហើរ ចេញពី Penang ទៅកាន់ Kota Baru បានត្រូវបង្ខំចិត្តហោះបកក្រោយ ត្រឡប់មកវិញ បន្ទាប់ពីបានចេញដំណើរ ប្រមាណជា ១៥នាទីទៅហើយ។

យោងទៅតាម របាយការណ៍ ពី សារពត៌មានម៉ាឡេស៊ី New Straits Times បានអោយដឹងថា ជើងហោះហើរ MH9948 បានមានបញ្ហា បច្ចេកទេស ទើបត្រូវបង្ខំចិត្តហោះត្រឡប់បកក្រោយ មកកាន់ អាកាសយានដ្ឋាន Penang វិញបន្ទាប់ពីហោះហើរ បាន១៥នាទីទៅហើយ។

គួរបញ្ជាក់ផងដែរថា កាលពី បីថ្ងៃកន្លងទៅនេះ ក៏ទើបតែ មានបញ្ហាទាក់ទិនទៅនឹង ជើងហោះហើរម៉ាឡេស៊ី MH192 ដែលត្រូវបានហោះបកក្រោយ ទៅកាន់ ទីក្រុងកូឡាឡាំពួរ បន្ទាប់ពីមានការផ្ទុះកង់ស្ដាំ ក្នុងពេលរៀបចេញដំណើរផងដែរ។

តើលោកអ្នកមានមតិយ៉ាងណាជុំវិញ រឿងរ៉ាវទាក់ទងនឹង ជើងយន្តហោះម៉ាឡេស៊ី នាពេលថ្មីៗនេះ?



ប្រភព៖ ស្ទម

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]