ថៃ៖ កាលពីពេលថ្មីៗនេះ មានសាកលវិទ្យាល័យមួយចំនួន នៅក្នុងប្រទេសថៃ បានប្រើប្រាស់វិធីថ្មី ទៅលើនិស្សិតថ្នាក់ បរិញ្ញាប័ត្រ ដើម្បីពង្រឹងគុណភាពអប់រំ។ 

យ៉ាងណាមិញ វិទ្យាស្ថានជាតិដែលធ្វើតេស្តទៅលើ ផ្នែកអប់រំ មានគម្រោង នឹងចាប់ផ្ដើម ធ្វើការប្រលងបែបថ្មី  “U-NET” សម្រាប់និស្សិតថ្នាក់បរិញ្ញាប័ត្រ នៅក្នុងឆ្នាំនេះ តាមសម្ដីរបស់ លោកបណ្ឌិត Somwang Pitiyanuwat ដែលជាប្រធានវិទ្យាស្ថាននេះ។ ចំពោះការប្រលងនេះ នឹងធ្វើឡើង នៅដំណាច់ឆ្នាំ សម្រាប់ឲ្យនិស្សិតគ្រប់មុខវិជ្ជា មកពីសាកលវិទ្យាល័យនានាចូលរួម ខណៈពេលដែលការប្រកាសនេះ មិនទាន់បញ្ជាក់ថា នឹងមានសាកលវិទ្យាល័យប៉ុន្មាន នឹងចូលរួមឲ្យប្រាកដនោះទេ។ 

ទោះជាយ៉ាងណា ការប្រលងនេះ នឹងចាប់ផ្ដើមដំបូង ក្នុងខែ ឧសភា ខាងមុខនេះ ដើម្បីធ្វើការជ្រើសរើសនិស្សិត ឲ្យចូលរួមក្នុងការគម្រោង នៃជំនាញគ្រូបង្រៀនសម្រាប់ ឆ្នាំ ២០១៤។ សម្រាប់ការប្រលងនេះ មាន ៤ មុខ ដូចជាទៅលើ ជំនាញភាសាថៃ និងអង់គ្លេសក្នុងការទំនាក់ទំនង , អក្សរសាស្ដ្រទៅលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ការត្រិះរិះពិចារណា។ នៅក្នុងនោះបានឲ្យដឹងថា ការប្រលងបែបថ្មី  “U-NET” នេះ នឹងជួយលើកទឹកចិត្ដឲ្យ និយោជកទាំងឡាយ មានភាពងាយស្រួលទៅលើ ការជ្រើសរើសបុគ្គលិក ដោយសារតែមានការជឿជាក់ទៅលើ ប្រព័ន្ធនៃការប្រលងបែបថ្មីនេះ។

ចុះសម្រាប់ប្រព័ន្ធអប់រំ នៅក្នុងកម្ពុជាវិញ គួរតែមានការប្រលង ដែលមានលក្ខណៈស្រដៀងនឹង បែបនេះដើម្បី ពង្រឹងផ្នែកអប់រំដែរឬទេ?

រូបភាពតំណាងនៃការប្រលង


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]