ចិន៖ យោងទៅតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីស បានបើកប្រតិបត្តិការ បង្រ្កាប ទៅលើអាគារក្លឹបរាត្រីដ៏ធំ និង ទំនើបទាន់សម័យបំផុត មួយកន្លែង ក្នុងទីក្រុង Zhengzhou នៃខេត្ត ហឺណាន ប្រទេសចិន។

ក្លឹបរាត្រី ដែលទំនើបទាន់សម័យនោះ ត្រូវបានដឹងថា ស្ថិតនៅក្នុងអាគារដ៏ស្កឹមស្កៃមួយ មានកម្ពស់ ៦ជាន់ និង ជាកន្លែងកំសាន្តសប្បាយ ដ៏ធំបំផុត របស់សំណាក់ ក្រុមអ្នកមានទ្រព្យស្តុកស្តម និង មន្ត្រីក្នុងជួរ រដ្ឋាភិបាលចិន។

បើយោងតាមសំដី របស់អតីតអ្នកគ្រប់គ្រងមួយរូប របស់ក្លឹបរាត្រីនេះ បានឲ្យដឹងថា បុគ្គលិកនៅទីនោះ អាចរកប្រាក់ចំណូលបានយ៉ាងច្រើន ដោយក្នុងមួយខែ យ៉ាងហោចណាស់ ក៏អាចរកបាន ១៦,០០០ ដុល្លារអាមេរិក ឯណោះ។

យ៉ាងណាមិញ ក្លឹបរាត្រីនោះ ត្រូវបានឡោមព័ទ្ធ ចូលទៅបង្ក្រាប និង បិទទ្វារលែងឲ្យមាន ដំណើរការរកស៊ីតទៅទៀត ដោយមន្ត្រីមានសមត្ថកិច្ច ក្រោយពីមានការជាប់សង្ស័យ ថានៅក្នុងនោះ មានសេវាកម្មពេស្យាចារ្យ។ ចំណែកម្ចាស់ ទាំងពីរនាក់ របស់ក្លឹបរាត្រីនោះ បានធ្វើដំណើរ តាមជើងហោះហើរ ទៅកាន់សហរដ្ឋអាមេរិកបាត់ ផងដែរ។ ជាមួយគ្នានោះដែរ មន្ត្រីប៉ូលីស ចំនួន ៨រូប ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេត ផងដែរ ព្រោះតែជាប់សង្ស័យ ថាមាន ជាប់ពាក់ព័ន្ធ ក្នុងការជួយការពារ ឬ កាង មុខជំនួញបំរើផ្លូវភេទ ឲ្យក្លឹបរាត្រីនោះ។

ទោះជាយ៉ាងណា ចំនុចដែលគួរឲ្យចាប់អារម្មណ៍ ចំពោះ ក្លឹបរាត្រីដ៏ធំមួយនេះ ទាក់ទងនឹង នារីបំរើផ្លូវភេទ ដែលធ្វើការនៅទីនោះតែម្តង។ តាមសំដី របស់ អតីតមេការ នៅទីនោះ បានឲ្យដឹងថា នារីដែលចង់បំរើការងារ ផ្តល់សេវាកម្ម ផ្លូវភេទ នៅទីនោះ មិនមែនសុទ្ធតែ អាចធ្វើបានគ្រប់គ្នានោះទេ គឺទាមទារឲ្យមានគ្រប់ តាមការចង់បាន របស់ពួកគេ។

នារីៗ ដែលចង់ធ្វើការទីនោះ ត្រូវតែមានចំណេះដឹងល្អប្រសើរ មានរូបសម្បត្តិស្រស់ស្អាត និង ចរិយាសម្បត្តិ បុគ្គលិកលក្ខណៈល្អ និង ចំនុចផ្សេងៗមួយចំនួន ថែមទៀត។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះគឺថា បើពួកនាង មានទាំងចំណេះ និង សម្រស់ ទៅហើយ ហេតុអ្វីបានជានៅតែទៅ ធ្វើការជានារីបំរើផ្លូវភេទ នៅកន្លែងនោះទៀត? ចម្លើយនោះគឺ ព្រោះតែទទួលបានប្រាក់ខែខ្ពស់ខ្លាំងណាស់ ទើបហេតុនេះហើយ បានជានារីៗ ដែលរៀនបាន កំរិតបរិញ្ញាបត្រ ជាច្រើននាក់ បាននាំគ្នាសំរេចចិត្ត ទៅធ្វើការនៅទីនោះ ក្នុងគោលបំណង រកប្រាក់ឲ្យបានច្រើន និង ឆាប់រហ័ស។ គួរបញ្ជាក់ដែរថា ចំណូល ដែលក្លឹបរាត្រីនេះ រកបាន អាចទៅដល់ជិត ៨០,០០០ ម៉ឺនដុល្លារអាមេរិក ឯណោះ ក្នុងមួយថ្ងៃ៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]