វីដេអូគួរអោយហួសចិត្តមួយ ពាក់ព័ន្ធនឹងបុរសម្នាក់ បង្រៀនកូនប្រុសតូច របស់ខ្លួន ជក់បារី បានល្បីពាសពេញ បណ្តាញអ៊ិនធើណែត កាលពីថ្មីៗកន្លងទៅនេះ។

បុរសម្នាក់ ដែលមិនបានពាក់អាវ ត្រូវបានគេជឿថា ជាឳពុក បានអោយបារីទៅកាន់ កូនប្រុសតូចនោះ ស្របពេលដែលស្ត្រីម្នាក់ កំពុងធ្វើសកម្មភាពថតទុក។

ក្នុងនោះដែរ បន្ទាប់ពីវីដេអូត្រូវបានបង្ហោះរួចមកនោះ មានអ្នកលេងបណ្តាញ អ៊ិនធើណែតជាច្រើន បានធ្វើការបញ្ចេញមតិរិះគន់ថា ទង្វើនេះជាការរំលោភសិទ្ធិកុមារ និងមតិចម្អកថា បន្តិចទៀត ឳពុកនឹងអោយស្រា ដល់កូនផឹកម្តងហើយ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាឳពុកម្តាយ របស់កូនតូចៗ គប្បីត្រូវធ្វើជាគំរូល្អ សម្រាប់កូនតូចៗ និងបង្ហាត់បង្រៀនអ្វី ដែលល្អៗដល់ពួកគេ មិនត្រូវបង្រៀនអ្វីដែល មិនល្អនោះទេ។


ដូចនេះបើចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]