មុខរបរ សម្រាប់ចិញ្ចឹមជីវិត គឺមានច្រើនប្រភេទ ដែលនៅក្នុងនោះ ទាល់តែមានភាពតស៊ូ និងព្យាយាម ទើបអាចបានសម្រេច និងប្រកបទៅភាពត្រឹមត្រូវ និងថ្លៃថ្នូរ។

តែនៅក្នុងនោះ ក៏មានមនុស្សមួយចំនួន បែរជាគ្មានគំនិត ស្វះស្វែងរកកាងារដ៏ត្រឹមត្រូវមួយធ្វើ និងធ្វើជាចោរឆក់ ឬចោរប្លន់ទៅវិញ។ ក៏ដូចជាកាលពីពេលថ្មីៗនេះ វីដេអូមួយ ដែលបានបង្ហោះឡើងនៅក្នុងឡាយលីច ពិតជាធ្វើឲ្យមនុស្សជាច្រើន នាំគ្នានិយាយថា នេះហើយជាលទ្ធផលដែលធ្វើជាចោរ។ 

យ៉ាងណាមិញ វីដេអូនេះ បានបង្ហាញពី ចោរប្លន់ដែលមានគ្នា២នាក់ បាននាំគ្នា ទៅប្លន់រថយន្ដមួយគ្រឿង ដែលចតនៅស្ងៀម ដែលទីតាំងមិនត្រូវបាន បញ្ជាក់។ អ្វីដែលមិននឹកស្មានដល់ ការពិតនោះ គឺម្ចាស់រថយន្ដស្ថិតនៅក្នុងរថយន្ដនៅឡើយ តែប្រហែលជារថយន្ដបិទកញ្ចក់ខ្មៅ ទើបចោរនេះស្មានតែម្ចាស់មិននៅ។ នៅពេលដែលធ្វើសកម្មភាព ប្រហែលជាប៉ុន្មានវិនាទី ស្រាប់តែម្ចាស់រថយន្ដ បាញ់កាំភ្លើងចេញពីក្នុងរថយន្ដ និងបណ្ដាលឲ្យ ចោរម្នាក់ដេកស្លាប់នៅនឹងដី ខណៈពេលដែលចោរម្នាក់ រត់ប្រាស់អាយុ ឡើងជិះរបស់ខ្លួនទៅបាត់។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]