ឥណ្ឌា៖ ស្ត្រីដ៏កំសត់ជាច្រើន នៅក្នុងប្រទេសឥណ្ឌា បាននិយាយពីការងារ របស់ពួកគេ ដែលត្រូវស៊ីឈ្នួលពរពោះ  បង្កើតកូន អោយអ្នកដទៃ ហើយដែលការងារ មួយនេះ កំពុងតែរីកដុះដាល ជាលំដាប់។

ប្តីប្រពន្ធដែល មិនអាចមានកូនបាន ទូទាំងពិភពលោក នៅពេលនេះបាន ចំណាយលុយដើម្បី អោយស្ត្រីទាំងនេះ ពរពោះកូនរបស់ពួកគេ ដែលវិធីនេះ ក៏មានចំណុចល្អផងដែរ ព្រោះថាលុយដែល បានចំណាយនោះអាច ធ្វើអោយស្ត្រី ដែលពរពោះកូនជំនួសគេ យកទៅដោះស្រាយ ជីវភាព របស់ពួកគេ។

គ្លីនិក Akanksha Infertility ដែលបានផ្តល់សេវាកម្ម មួយនេះស្ថិតនៅ ក្នុងតំបន់ Anand នៃទីក្រុង Gujarat ។ នៅទីនោះ មានស្ត្រីប្រហែលជា ៥០នាក់ ដែលអាចពរពោះជំនួសបាន។ ហើយដំណើរការនៃ ការពរពោះជំនួសនោះ គឺថាពួកនាង ត្រូវបានចាក់បញ្ចូល នូវមេជិវិតរបស់ភ្ញៀវ ហើយដែលតម្លៃ នៃការងារនេះគឺ ពួកគេទទួលបាន ប្រាក់៨ពាន់ដុល្លារ ដែលទឹកប្រាក់នេះស្មើនឹង ប្រាក់ខែរបស់ ការងារសមរម្យមួយ ចំនួន ១០ឆ្នាំ នៅក្នុងប្រទេសឥណ្ឌា។

បើតាមការបញ្ជាក់ របស់គ្លីនិកមួយនេះ បានអោយដឹងថា មកទល់នឹងពេលនេះ មានទារក៧០០នាក់ហើយ ដែលត្រូវបាន បង្កើតនៅទីនោះ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]