រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកាមម៉ារី ឆ្លាមទៅបុកពីក្រោយរថយន្តកាំម៉ាស ដឹកដីមួយគ្រឿងកំពុងឈប់ទិញ គុយទាវបណ្តាលឱ្យរថយន្តកាម៉ារី ឆ្លាមខ្ទេចមុខទាំងស្រុងចំណែក អ្នកបើកបររងរបួសធ្ងន់ ។ ហេតុការណ៏គ្រោះថ្នាក់ ចរាចរណ៏នេះកើតឡើង នៅវេលាម៉ោង១និង ២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី ២៥ មេសា ២០១៤ នៅក្បែរ ខារ៉ាអូរខេ ហ្សូល តាមផ្លូវសុធារស ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តកាមម៉ារីឆ្លាមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-4188 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុក៏ បានទៅបុកពីក្រោយរថយន្តកាំម៉ាស ដឹកដីកំពុងឈប់ទិញគុយទាវ នៅក្បែរខារ៉ាអូរខេ ហ្សូល ។

ក្រោយពេលកើត ហេតុរថយន្តកាំម៉ាស បានបើកចេញទៅកោះពេជ្រ ចំណែកជនរងគ្រោះត្រូវបានគេ បញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន រថយន្តខ្ទេចមួយកំណាត់ មុខទាំងស្រុង ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]