កំពត: ស្រ្តីពោះធំមួយរូប បានជួបគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងម៉ូតូ ប៉ុន្តែសំណាងល្អ មិនបណ្តាឲ្យរងរបួស ធ្ងន់ធ្ងរនោះទេ។  នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវ៧មករា ក្នុងក្រុង កំពត នៅម៉ោង២០ និង៥០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។

សេចក្តីរាយការណ៍បានឲ្យដឹងថា ថាក្រោយហេតុការណ៍ បន្តិចស្រ្តីពោះធំ ដែលរងគ្រោះថ្នាក់ចរាចរ ត្រូវបាន ប្រជាពលរដ្ឋនាំគ្នា លើកដាក់លើរ៉ឺម៉កម៉ូតូ ដើម្បីបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាម។

មន្រ្តីនគរបាល នៅកន្លែងកើតហេតុ នៅមិនទាន់បញ្ជាក់ ប្រាប់ពីអត្តសញ្ញាណ ជនរងគ្រោះនៅឡើយទេ ហើយក៏ មិនទាន់ ប្រាប់អំពីមូលហេតុនៃគ្រោះ ថ្នាក់នេះនៅឡើយដែរ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]