ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានឃាត់ខ្លួន មន្រ្តីយោធាម្នាក់ មានតួនាទីជាអង្គរក្ស ក្រោយពីបានដកកាំភ្លើងខ្លី ទៅភ្ជង់យុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ ចរាចរណ៍បន្តិចបន្តួច ។ មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅភូមិ គោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ មានគ្រោះ ថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងជនបង្ក និងយុវជនរងគ្រោះ ដែលបានបើកម៉ូតូប៉ះគ្នាស្រាប់តែយុវជន រងគ្រោះមិនបានឈប់ម៉ូតូ ក៏ត្រូវជនបង្ក ជិះម៉ូតូតាមពីក្រោយ រួចហើយ ដកកាំភ្លើងចេញពីចង្កេះ ភ្ជង់បង្ក ឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយទទួល ព័ត៌មានខាងលើនេះ ស្នងការនគរបាល និងស្នងការរង នគរបាលរាជធានី ភ្នំពេញលោក ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំង នគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនយកទៅសួរនាំបន្តទៀត ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បានបញ្ជាក់អំពី អត្តសញ្ញាណ មន្រ្តី យោធារូបនេះ នៅឡើយទេ ខណៈស្ថិតក្រោមការ សាកសួរបន្តទៀត ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]