រាជធានីភ្នំពេញ ៖ មានហេតុការភ្ញាក់ផ្អើលមួយដោយ កូនសិស្សលោក ដែលស្នាក់នៅក្នុងវត្តសារវន្ត័ បានប្រទះឃើញនារី វ័យក្មេងម្នាក់ស្រាលននលគក ខាងត្បូងបរិវេណវត្ត ហើយកូនសិស្សលោកបាន យកក្រណាត់មកគ្របដណ្តប់ឱ្យ ហើយនាំចេញពីបរិវេណវត្ត ទៅខាងក្រៅព្រោះខ្លាច ព្រះសង្ឃឃើញ ដាច់អាបត្តិ ប៉ុន្តែនារីវ័យក្មេងនោះនៅ តែរត់ចូលក្នុងវត្តដដែល ។

ហេតុការណ៏នេះបានបង្កឱ្យមានការភ្ញាក់ ផ្អើលនៅវេលាម៉ោង ១និង៤០នាទី រំលងអធ្រាតឈានចូលថ្ងៃទី ២៥ មេសា ២០១៤នៅចំណុចខាងត្បូងបរិវេណ វត្តសារវន្ត័ តាមបណ្តោយផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

នៅក្នុងហេតុការណ៏នេះផងដែរ គឺមានប្រជាពលរដ្ឋទូរសព្ទ័ផ្តល់ព័ត៌មានទៅប៉ុស្ត វិទ្យុ ហើយព័ត៌មាននេះបានឮដល់ លោកឡាយអិន ពីធីករទូរទស្សន៏ និងក្រុមគ្រួសារជិះរថយន្ត មកកន្លែងកើតហេតុ ធ្វើការសួរនាំ ប៉ុន្តែនាងឆ្លើយពីនេះពីនោះដូចជា មនុស្សបាត់បង់ស្មារតី ។ ដោយសារតែនាងមានជំនាញអ៊ុតសក់ លោកឡាយ អិន និងក្រុមគ្រួសារបានឱ្យនាងឡើង រថយន្តទៅផ្ទះជាមួយ ដោយមានការដឹងឮពីសមត្ថកិច្ច សង្កាត់ជ័យជំនះ ។

នារីមានបញ្ហាស្មារតីកំពុងត្រូវបានសួរនាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]