ចិន៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានវីដេអូមួយ ត្រូវបានធ្វើការ ផ្សព្វផ្សាយតាមរយៈ គេហទំព័រ YOUTUBE ដែលបានឆ្លុះបញ្ចាំង ពីទិដ្ធភាព ក្មេងស្រីម្នាក់ អង្គុយយំយ៉ាងគួរឲ្យអាណិត ដោយសារតែដៃខាងឆ្វេង របស់នាង បានជាប់ នៅក្នុងប្រហោងលូ សាធារណៈតាមបណ្តោយផ្លូវមួយកន្លែង ក្នុងប្រទេសចិន។

តាមរយៈវីដេអូខាងក្រោម បានបង្ហាញថា ក្មេងស្រីតូចម្នាក់ បានស្រែកទ្រហោរយំ ដោយការឈឺចាប់ ដោយសារតែជាប់ដៃ នឹងប្រហោងលូ សាធារណៈ មួយកន្លែង មិនអាចដកចេញបាន។ ប្រជាជនដែលនៅតំបន់នោះ បាននាំគ្នាជួយទាញដៃក្មេងស្រី កំសត់ម្នាក់នោះ ឲ្យចេញពី ប្រហោងនោះដែរ តែដោយសារតែប្រហោងនោះតូចពេក ទើបមិនអាចដកចេញបាន ហើយកាន់តែបង្កការឈឺចាប់ដល់ ក្មេងតូចម្នាក់នោះ ថែមទៀតផង។

តែយ៉ាងណាមិញ ពួកគេនៅតែព្យាយាម ជួយសង្គ្រោះនាង ដែលមានឧបករណ៍ ដូចជា ដែកកាប់ ដែកគាស់ ជាដើម ដើម្បីយកទៅទាញ និងកាត់ចន្លោះ រន្ធដែកនោះ ឲ្យធំដើម្បីយកដៃរបស់នាងចេញ។ តើការសង្គ្រោះនេះ នឹងមានផលឬយ៉ាងណា សូមចុចមើលវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖


ប្រភព បរទេស

ដោយ ម៉ានិច្ច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]