ចិន៖ អ្នកពន្លត់អគ្គីភ័យ នៅក្នុងប្រទេសចិន ម្នាក់បានបង្កើត ភាពអស្ចារ្យមួយ នៅក្នុងអាជីពការងារ របស់គាត់ដោយ គាត់បានលើកធុងហ្គាស ដែលកំពុងតែឆេះ ចេញពីភោជនីយដ្ឋាន មួយទាំង អណ្តាតភ្លើងកំពុង តែឆេះក្បែរ មុខរបស់គាត់។

សកម្មភាពទាំងនេះ ត្រូវបានថតជាប់ ហើយវីដេអូ ត្រូវបានគេចែកចាយ ពាសពេញប្រទេស ដោយបង្ហាញពីទង្វើ ដ៏អស្ចារ្យរបស់ អ្នកពន្លត់អគ្គីភ័យម្នាក់នេះ ដែលមានឈ្មោះថា Huangpu Jiangwu ដែលរូបគាត់បានអោប ធុងហ្គាសកំពុង តែឆេះសន្ធោសន្ធៅ ចេញពីភោជនីយដ្ឋានមួយ ដែលត្រូវបានភ្លើងឆេះ នៅក្នុងស្រុក Wuhan ខេត្ត Hubei របស់ប្រទេសចិន កាលពីថ្ងៃទី ៣ មករា ២០១៤។

បើទោះបីជា រយៈពេលនៃ ហេតុការណ៍នោះបាន កន្លងផុតយូរ ទៅហើយក្តីតែ អត្តសញ្ញាណរបស់ Huangpu ទើបតែត្រូវបានលាតត្រដាង តាមសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី ១៧មេសា ក្នុងឆ្នាំនេះផងដែរ បន្ទាប់ពីរូបភាពនៃការ ប្រថុយជិវិតរបស់ គាត់បានចាប់ផ្តើម ល្បីល្បាញកាន់តែខ្លាំង នៅក្នុងប្រទេសចិន។

យ៉ាងណាមិញ ចំពោះមូលហេតុដែល ធ្វើអោយ Huangpu សម្រេចចិត្តប្រថុយ គ្រោះថ្នាក់ក្នុងការ ធ្វើបែបនេះមិន ទាន់ត្រូវបានបង្ហើប អោយដឹងនៅឡើយទេ៕

ចង់ដឹងថា តើសកម្មភាពរបស់គាត់ វាមានគ្រោះថ្នាក់និង អស្ចារ្យប៉ុណ្ណានោះ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖


ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]