អាមេរិក ៖ តាមប្រភពសារព័ត៌មាន បានអោយដឹងថា សត្វឆ្មាមួយក្បាល បានបាត់ខ្លួន ចេញពីម្ចាស់របស់វា អស់រយៈពេល ៥ ឆ្នាំកន្លងមកហើយ ប៉ុន្តែសំណាងល្អ បានជួបម្ចាស់វិញ ដោយសារតែមីក្រូឈីប ដែលដាក់នៅក្នុងខ្លួនរបស់វា ។

ប្រភពក៏បានអោយដឹង ទៀតថា សត្វឆ្មានេះ ឈ្មោះ Charlie មានអាយុ ១០ ឆ្នាំ បានបង្ហាញខ្លួននៅ មន្ទីរថែរក្សាសត្វ Fort Wayne Animal Care and Control កាលពីថ្ងៃ ចន្ទ។

គួរបញ្ជាក់ផងដែរ អ្នកធ្វើការនៅទីនោះ បានធ្វើការស្កេន ខ្លួន Charlie ក៏បានរកឃើញថា មានមៃក្រូឈីប នៅក្នុងខ្លួនវា ដែលអាចអោយគេ ដឹងថា អ្នកស្រី Virginia Fryback ដែលរស់នៅ ទីក្រុង Fort Wayne សហរដ្ឋអាមេរិក ជាម្ចាស់វា។

អ្នកស្រី Fryback បានអោយដឹងថា Charlie បានបាត់ចេញពីផ្ទះ របស់គាត់ តាំងតែ ពី ៥ ឆ្នាំមុន ហើយគាត់ គិតថា នឹងមិនអាចជួប Charlie ម្តងទៀតទេ ប៉ុន្តែសំណាងល្អ ដែលពេទ្យសត្វ បានប្រាប់អោយគាត់ ដាក់ មៃក្រូឈីប ទៅក្នុងខ្លួន Charlie តាំងពីវានៅតូចម្ល៉េះ អាចធ្វើអោយគាត់ បានជួបនឹង Charlie ម្តងទៀត។

យ៉ាងណាវិញ មៃក្រូឈីប ដែលមានទំហំ ប៉ុននឹងគ្រាប់អង្គរ ដែលជាវត្ថុសំរាប់ ផ្ទេរព័ត៌មានអាចជួយ សង្រ្គោះជីវិត Charlie បាន ៕

ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?


អ្នកស្រី Virginia Fryback និង ឆ្មារបស់គាត់ ឈ្មោះ Charlie បានជួបគ្នាវិញ

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]