ក្រចេះ ៖ រថយន្តលុច្សស៊ីស ដឹកឈើប្រណីត មួយគ្រឿង ជារបស់មន្ត្រី អាវុធហត្ថនិង ត្រូវជាកូន របស់ មេបញ្ជារការ កងរាជអាវុធហត្ថ ខេត្តក្រចេះ ក្រឡាប់ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ៧និង៣០ យប់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិ ឃ្សឹមក្រៅ ស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តលុច្សស៊ីស មួយគ្រឿង សេរី៣០០ ពណ៌ស្ករ ដឹកឈើប្រណីត ខាងលើនេះ ត្រូវបានដឹងថា ជារបស់មន្ត្រី អាវុធហត្ថម្នាក់ ឈ្មោះធី ដែលជាឈ្មួញរកស៊ីដឹកជញ្ចូនឈើ ប្រណិតតាំងពីយូណាស់មកហើយ និង ជាកូនប្រុសរបស់លោក មេបញ្ជារកាកងរាជអាវុធ ខេត្តក្រចេះ បើកបរក្នុងល្បឿនលឿន បានរេចង្កូតទៅបុកតូប លក់សាំងរបស់អ្នក ភូមិក្រឡាប់បណ្តាល ឲ្យមនុស្សម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់។

ជនរងគ្រោះជាអ្នកបើកបរបាន ស្លាប់បាត់បង់ជីវិតនោះ ឈ្មោះ ហ៊ុប ទូច ហៅ (ស្រស់) ភេទប្រុស អាយុ ៤៥ឆ្នាំ និងម្នាក់ទៀត ត្រូវជាប្អូនបង្កើត របស់ជនរងគ្រោះផ្ទាល់ ឈ្មោះ ហ៊ុប មារ៉ាឌី ភេទប្រុស អាយុ៣២ ឆ្នាំ រងរបួសធ្ងន់ត្រូវបញ្ជូន ទៅសង្គ្រោះនៅ ប្រទេសវៀតណាម ជនរងគ្រោះទាំងពីនាក់ រស់នៅភូមិជ្រោយ អំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ក្រោយកើតហេតុ រថយន្តនគរបាលនាំយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលនគរ បាលឃ្សឹម រីឯឈើប្រណីត ប្រមាណជិត១ម៉ែត្រគូបត្រូវបាន សមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើយកទៅរក្សាទុក នៅសង្កាត់ រដ្ឋបាលព្រៃឃ្សឹម ដើម្បីកសាងសំណុំរឿងបន្ត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]