រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បានលែងលះប្រពន្ធ ប៉ុន្តែមិនទាន់ដាច់ស្រេចនៅឡើយ គាត់បែរជាហ៊ាននាំស្រីក្មេងម្នាក់ ចូលទៅដេកដល់ក្នុងផ្ទះ ហើយប៉ះចំថ្ងៃស៊យ ត្រូវស្រ្តីជាប្រពន្ធ ព្រមទាំងកូនស្រី តាមទាន់ក៏បានរករឿងស្រែកឡាំប៉ា ក្លាយជាទំនាស់ ឈ្លោះទាស់គ្នា បែកផ្សែងផ្អើលអ្នកជិតខាងទាំងយប់។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២៣ មេសា នៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងក្រុមទី១០ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសចំណាស់ម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះ សៀក ណៃហៀក អាយុ៤៥ឆ្នាំមុខរបរធ្វើស្រែបង្គា មានទីលំនៅខេត្តព្រះសីហនុ ចំណែកប្រពន្ធឈ្មោះ ចក់ ស្រីគង់ អាយុ៤៤ឆ្នាំ មុខរបរដូចគ្នា និងមានកូនកំលោះក្រមុំ៣នាក់ នៅក្នុងបន្ទុកគ្រួសារ ប៉ុន្តែពួកគាត់បានលែងលះគ្នាហើយ តែមិនទាន់ដាច់ស្រេចនៅឡើយទេ។

ស្រ្តីជាប្រពន្ធ ប្រាប់ឲ្យសមត្ថកិច្ចប៉ូលិសដឹងថា គាត់និងប្តីរស់នៅមិនចុះសម្រុង នឹងគ្នានោះទេ ព្រោះប្ដីរបស់គាត់ មួយថ្ងៃៗគិតតែពីផឹកស៊ី ស្រីញីអូនបង មិនគិតពីការងាររកស៊ីឡើយ ហេតុនេះហើយ ទើបធ្វើឲ្យមានភាពរកាំរកូស ក្នុងរង្វង់ក្រុមគ្រួសារ និងបានប្តឹងផ្តល់គ្នា រាប់មិនអស់ រហូតដល់មានការលែងលះ ថែមទៀតផង។ ប៉ុន្តែការលែងលះគ្នានោះ នៅមិនទាន់ដាច់ស្រេចនៅឡើយ ហើយក៏មិនទាន់អស់សិទ្ធិ ជាប្ដីប្រពន្ធដែរ ព្រោះមិនទាន់មានសាលក្រម ពីតុលាការនៅឡើយ ដូច្នេះលោកប្ដីមិនអាចធ្វើអ្វី ទៅតាមអំពើចិត្តរបស់ខ្លួនបានដែរ ហើយទាំងរូបគាត់ និងប្ដីត្រូវតែគោរពសាលក្រម ទាំងអស់គ្នា មិនអាចល្មើសបានឡើយ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]