រាជធានីភ្នំពេញ ៖ ជាងពិដានផ្ទះម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ប្រកាច់ស្លាប់ នៅនឹងកន្លែង ខណៈលើករន្ទាដែកប៉ះខ្សែភ្លើង ហើយភ្លាមៗ ត្រូវមេការ និងម្ចាស់ផ្ទះ ដឹកតាមរថយន្ត យកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកេតុមាលា តែគ្រូពេទ្យប្រាប់ថាស្លាប់បាត់ទៅហើយ រួចបន្តដឹកសព ទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ទើបផ្អើលសមត្ថកិច្ចចុះត្រួតពិនិត្យ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២៤ មេសា នៅចំណុចផ្ទះសង់ថ្មី មុខផ្សារទួលសង្កែ ផ្លូវ៦៨កែងនឹងផ្លូវ៩៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ជនរងគ្រោះឈ្មោះ រី សារឿន ភេទប្រុស អាយុ១៩ឆ្នាំ ជាជាងពិដានផ្ទះ មានស្រុកកំណើត នៅឯស្រុកកោះធំ ខេត្តកណ្តាល ។

បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ករណីនេះភ្លាមៗ មិនត្រូវបានសមត្ថកិច្ចដឹងនោះទេ លុះដឹកសពទៅធ្វើបុណ្យ នៅស្រុកកំណើត ទើបសមត្ថកិច្ចផ្អើល ចុះត្រួតពិនិត្យ និងម្ចាស់ផ្ទះសួរនាំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]