តៃវ៉ាន់៖ មានគូស្នេហ៍ វ័យក្មេងមួយគូ បានសម្រេច មករៀបការក្នុងមន្ទីរពេទ្យ។ ចុះហេតុអ្វី បានជាពួកគេ ចាំបាច់មករៀបការ នៅទីនេះ ធ្វើអ្វី?

ជាការពិត ដោយសារតែកូនក្រមុំ បានកើតជម្ងឺមហារីក ដែលនាងអាចរស់នៅបាន យ៉ាងតិច២ខែទៀត តែប៉ុណ្ណោះ។ ចំពោះពួកគេទាំង២នាក់នេះ សុទ្ធជាសិស្សសាលា ដែលខាងស្រីឈ្មោះថា Xiaoyan អាយុ២២ឆ្នាំ និងប្រុសឈ្មោះ Dayan អាយុ២៤ឆ្នាំ។ កាលពីខែមុន នាងបានទៅមន្ទីរពេទ្យ បន្ទាប់មកទើបដឹងថានាង បានកើតជម្ងឺមហារីកក្រពះ។ មិនតែប៉ុណ្ណោះមហារីកនេះ បានរាតត្បាតទៅដល់ពោះវៀន និងឆ្អឹងត្រគាក របស់នាង ថែមទៀត។ ចំពោះមិត្តប្រុស របស់នាង Dayan តែងតែនៅជិតនាងរហូត  និងបានសន្យានឹងនាងថា រូបគេនឹងទទួលខុសត្រូវគ្រប់យ៉ាង ចំពោះអនាគតរបស់នាង។ ពេលវេលាកាន់តែរំកិលទៅមុខ ក៏កាន់តែធ្វើអោយ ការរស់នៅ របស់នាងខ្លីទៅៗដែរ ដូច្នេះពួកគេក៏សម្រេចរៀបការ ជាមួយគ្នា ក្នុងមន្ទីរពេទ្យតែម្តងទៅ កាលពីថ្ងៃទី១៥ ខែមេសា ថ្មីៗនេះ ជាមួយនឹងការស្លៀកពាក់ បែបជាឯកសណ្ឋានសិស្សសាលាផងដែរ ពីព្រោះចង់រំលឹកស្នេហា របស់ពួកគេ កាលពីនៅរៀនជាមួយគ្នា។

វាពិតជារំភើបណាស់ ដែលមានគូស្នេហ៍ភក្កីមួយគូនេះ សុខចិត្តរៀបការជាមួយគ្នា ទោះដឹងថា ខាងស្រីរស់មិនដល់ ២ខែក៏ដោយ។



ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]