បង់ក្លាដេស៖ វាពិតជារឿង ដ៏គួរអោយសោកសៅ មួយចំពោះកម្មករ នៅក្នុងប្រទេស បង់ក្លាដេស (Bangladesh) នៅពេលដែលពួកគេ ធ្វើការជារៀងរាល់ថ្ងៃ ដោយប្រឈមមុខនឹង ការស្លាប់ព្រមទាំង ការទទួលរងរបួស នានាបណ្តាលមកពី គ្រោះថ្នាក់ចៃដន្យ ដែលងាយនឹងកើតឡើង ក៏ដោយសារតែដើម្បី ដូរយកប្រាក់ត្រឹម តែប៉ុន្មានដុល្លារ ក្នុងមួយថ្ងៃ។

ពួកគេធ្វើការនៅ ឯកន្លែងកំទេចកប៉ាល់ ដ៏ធំបំផុតមួយ នៅក្នុងពិភពលោក។ មានកប៉ាល់មិនតិច ជាង៨០គ្រឿងឡើយ ដែលដាក់តំរៀបគ្នា ជាជួរយ៉ាងវែង នៅតាមឆ្នេរសមុទ្រ ដើម្បីធ្វើការ វាយកំទេច ហើយក៏មានប្រជាជន បង់ក្លាដេសច្រើនជាង ២សែននាក់ ដែលធ្វើការនៅ កន្លែងដែលប្រកប ដោយគ្រោះថ្នាក់នោះ។

គួរបញ្ជាក់ផងដែរថា ការកំទេចកប៉ាល់ទាំងនេះ ក៏ដើម្បីរំលាយយក របស់ណាដែលអាច ប្រើការបានមក កែច្នៃឡើងវិញ ដូចជាដែកឬ ក៏គ្រឿងចក្រមួយចំនួន។ ហើយអ្វីដែលជា បញ្ហាដ៏ធ្ងន់ដែល គំរាមកំហែងដល់ អាយុជិវិតពួកគេ នោះគឺពេល ដែលគេកំទេច គឺថាពួកគេត្រូវ ទទួលរងឥទ្ធិពល សារធាតុពុលជាច្រើន ដូចជា asbestos ដែលជាសារធាតុ ម្យ៉ាងដែលមិនឆេះ និងសំណផ្សេងៗទៀត។

ម្យ៉ាងវិញទៀត យោងទៅតាមរបាយការណ៍ របស់លោក Peter Gwin ដែលបានសរសេរនៅក្នុង National Geographic បានអោយដឹងថា នៅពេលដែលលោក ទៅទស្សនានៅកន្លែង នោះជាលើកដំបូង លោកបានឃើញកម្មករ មួយចំនួនទទួលរបួស ដូចជាខ្លះ បាត់បង់ម្រាមដៃ ខ្លះត្រូវខ្វាក់ភ្នែកម្ខាង ជាដើមនិងកម្មករជាច្រើន ទៀតសំបូរទៅដោយ សម្លាកដែលបន្សល់ ដោយសារតែរបួស។

ហើយរបួសទាំងនោះ គឺបណ្តាលមកពី ឧបត្តិហេតុផ្សេងៗ នៅពេលកំពុង ធ្វើការកំទេចកប៉ាល់ ដែលផ្តល់ប្រាក់ឈ្នួល មកវិញត្រឹមតែ ប៉ុន្មានដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ កម្មករម្នាក់បាន និយាយថាពួកយើង គ្មានជម្រើសអ្វីឡើយ ក្រៅពីមកធ្វើការ ទីនេះដើម្បីប្តូរយក ប្រាក់ទៅចិញ្ចឹមគ្រួសារ៕

តើប្រិយមិត្តយល់ យ៉ាងណាចំពោះ ស្ថានភាពដ៏សោកសៅ មួយនេះ?






ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]