ប្រសិនបើអ្នកចង់ បានទំនាក់ទំនងស្នេហា អោយនៅស្ថិតស្ថេរ យូរអង្វែង អ្នកគួរតែដឹងពីវិធី ជួយអោយលោកអ្នក ចុះសម្រុង ជាមួយគូស្នេហ៍ របស់លោកអ្នក។ តើអ្នកដឹងទេថា ភាពចុះសម្រុង អាចជួយអោយ អ្នក និង គូស្នេហ៍មានការយល់ចិត្តគ្នា ហើយធ្វើអោយអ្នកឆ្លងកាត់ នូវការលំបាកពេល ដែលអ្នករស់នៅ ជាមួយគ្នាទៀតផង។

ខាងក្រោម គឺជាគន្លឹះសាមញ្ញ ជួយអោយចំនងស្នេហា របស់អ្នកគង់វង់ និង ស្ថិតស្ថេរយូរអង្វែង៖

១.ត្រូវកំនត់បញ្ហា ដែលកើតមាន អោយច្បាស់ ៖ មិនត្រូវធ្វើតាម អារម្មណ៍ច្រើនពេកទេ។ ពេលដែលអ្នក មិនមានភាពចុះសម្រុង នឹងគ្នា ត្រូវចងចាំថា ថាតើបញ្ហាអ្វី ដែលធ្វើអោយអ្នកទាំងពីរ ទៅជាដូច្នេះ។ បន្ទាប់ពីបាន ដឹងពីបញ្ហា ត្រូវប្រឈមមុខ ដោះស្រាយនឹងវា។ ការកំនត់បញ្ហា អោយច្បាស់ លាស់បែបនេះ នឹងធ្វើអោយក្តីស្នេហា របស់អ្នកមាន ភាពរឹងមាំ ជាងមុនផងដែរ។

២.ស្តាប់គ្នាទៅវិញទៅមក ៖ ត្រូវចងចាំថា អ្នកត្រូវអោយឱកាស ដៃគូរបស់អ្នក បញ្ចេញនូវគំនិត ផ្ទាល់ខ្លួនរបស់គេ។ ការធ្វើបែបនេះ មិនមែន មានន័យថា អ្នកត្រូវតែ យល់ព្រម នូវមតិ របស់ ដៃគូ របស់អ្នករហូតនោះទេ ប៉ុន្តែ អ្នកត្រូវឈរ លើជំហរ របស់គាត់ ហើយ គាត់ឈរ លើជំហរ របស់អ្នក ដែលធ្វើអោយ គំនិតនៃអ្នកទាំងពីរ ចុះសម្រុងគ្នា។ម្យ៉ាងវិញទៀត មិនត្រូវគិតតែ ពីអារម្មណ៍ខ្លួនឯង ពីព្រោះអ្នក ក៏អាចមានកំហុស ដែលអ្នកមិនបានដឹង ដូច្នេះ ត្រូវស្តាប់គ្នាទៅវិញទៅ មក ហើយបើមានកំហុស បន្តិចបន្តួច ត្រូវចេះ អត់អោនអោយគ្នា នោះទើបជាការល្អ។

៣.ត្រូវយល់ពីអារម្មណ៍ដៃគូអ្នក ៖ តើអ្នកដឹងទេថា មានពេលខ្លះ អ្នកមិនត្រូវយល់ ពីស្ថានភាពនៅ ចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែ អ្នកត្រូវតែ បំពេញនូវ ចន្លោះខ្វះខាត របស់ដៃគូអ្នក។ គូស្នេហ៍របស់អ្នក មិនអាចឃើញកំហុសខ្លួនឯង បាននោះទេ ដូច្នេះអ្នកត្រូវ ចេះគ្រប់គ្រងស្ថានការណ៍ ដោយសន្តិវធី។ ពេលដែលអ្នក ស្តាប់នូវគំនិតដៃគូ របស់អ្នកហើយ អ្នកត្រូវតែយល់ពីអារម្មណ៍ដៃគូ របស់អ្នកបន្ថែមទៀត ដើម្បីធ្វើអោយ ចំនងស្នេហា របស់អ្នកស្ថិតស្ថេរ យូរអង្វែង។

៤.ធ្វើការផ្លាស់ប្តូរ នូវការព្រមព្រៀងបន្តិចបន្តួច ៖ ត្រូវចងចាំថា ការព្រមព្រៀង គឺជា កិច្ចសន្យារវាង អ្នក និងដៃគូ ដែលអាចផ្លាស់ប្តូរ បានតាមកាលៈទេសៈ។ អ្នកក៏មិន ចាំបាច់ ត្រូវធ្វើតាម ការព្រមព្រៀង រហូតនោះទេ ត្រូវធ្វើការទំនាក់ទំនង ល្អ និង បើកចិត្តអោយទូលាយ ចំពោះ ដៃគូ របស់អ្នក នោះនឹងធ្វើអោយ ចំនងស្នេហា របស់អ្នក មានភាពប្រសើរឡើង។

៥.ដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន៖ វាប្រាកដ ជាមានការលំបាក ក្នុងការធ្វើសេចក្តី សំរេចចិត្ត ប្រសិនបើអ្នកមិនដឹង ពីអ្វីដែលអ្នកចង់បាន ទេនោះ។ ការដែលដឹងពី អ្វីដែលខ្លួនចង់បាន អាចធ្វើអោយអ្នក រស់នៅយ៉ាងរីករាយ ហើយកុំភ្លេចនូវអ្វី ដែលដៃគូររបស់អ្នក ចង់បានផងដែរ។

៦.ត្រូវលើកឡើងបញ្ហា ដែលអាចកើតមាន ៖ ពេលដែលអ្នក យល់ចិត្តគ្នាថាតើ អ្នក និងដៃគូររបស់អ្នក ចង់បានអ្វីហើយ អ្នកត្រូវលើកឡើង នូវបញ្ហាដែលអាច កើតមាននៅពេល អនាគត ក្នុង ជិវិតស្នេហារបស់អ្នក។ ធ្វើដូច្នេះអាច អោយអ្នកទាំងពីរ ទទូលបានលទ្ធផលល្អ ដើម្បីត្រៀមខ្លួន ដោះស្រាយបញ្ហា។

៧.ត្រូវចេះបត់បែនខ្លួន៖  ប្រាកដណាស់ថា មនុស្សគ្រប់រូប មានចរិតលក្ខណៈពីកំណើត ដែលពិបាកនឹងកែ ប៉ុន្តែ អ្នកមិនត្រូវ ធ្វើតាម ចរិតលក្ខណៈនោះ ទាំងអស់នោះទេ ប្រសិនបើ អ្នកចង់បានស្នេហាមួយ ដ៏មានសុភមង្គល។ ម្យ៉ាងវិញទៀត វាក៏ជារឿងដ៏ លំបាកដែល អ្នកទាំងពីរ ទទួលបានអ្វី អោយសមដូចបំណង រហូតនោះទេ ដូច្នេះ អ្នកត្រូវ ចេះអត់អោន និង បត់បែនចិត្តគំនិត ទៅតាមស្ថានការណ៍ ជាក់ស្តែង ។ អ្នកមិនបាន បាត់បង់អ្វី ច្រើននោះទេ ប៉ុន្តែ អ្នកនឹងទទូលបាន ឱកាសទទូល បានការយល់ ចិត្តគ្នា ដ៏ពិតប្រាកដ និង បំបាត់នូវជម្លោះទាំងឡាយ ហើយរស់នៅ យ៉ាងសប្បាយរីករាយ។

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ អនុវត្តន៍នូវ គន្លឹះសាមញ្ញទាំង ៧ យ៉ាងនេះ អាចជួយអោយ អ្នក និង ដៃគូ របស់អ្នកឆ្ពោះទៅ កាន់ការព្រមព្រៀង យ៉ាងល្អមួយ ហើយរស់នៅជាមួយ គ្នាយ៉ាងមានភាពសប្បាយរីករាយ។

តើប្រិយមិត្ត បានអនុវត្តន៍ ហើយឬនៅ?


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ លីណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]