កាលពីពេលថ្មីៗកន្លងទៅនេះ ខ្សែភាពយន្តភាគចិនមួយ ដែលមានចំណងជើងថា “ឥទ្ធិពលនៃស្នេហ៏” បានមកថតនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ខ្សែភាពយន្តភាគចិន រឿង “ឥទ្ធិពលនៃស្នេហ៏” នេះ បានមកថតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានថតយកទេសភាព ដ៏ស្រស់ត្រកាលនៃព្រះបរមរាជវាំង ទន្លេ ស្ពាន នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រាសាទជាច្រើន នៅក្នុងខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តភាគចិន រឿង “ឥទ្ធិពលនៃស្នេហ៏” នេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ រួមទាំងក្រសួងវិចិត្រសិល្បៈផងដែរ ដោយសារតែ ក្នុងខ្សែភាពយន្តនេះ មានឈុតឆាកជាច្រើន បានបង្ហាញពីជីវិតរស់នៅ ក៏ដូចជាទេសភាព នៃប្រទេសកម្ពុជាយើង។

យ៉ាងណាមិញ យើងសង្ឃឹមថា ខ្សែភាពយន្តភាគចិននេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាច្រើន ឲ្យមកកំសាន្តនៅប្រទេសកម្ពុជា តាមរយៈការដាក់បញ្ជាំង ខ្សែភាពយន្តមួយនេះ៕

តោះ! ទៅទស្សនាឈុតខ្លីៗ ក្នុងខ្សែភាពយន្តភាគចិន រឿង “ឥទ្ធិពលនៃស្នេហ៏” ទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះខ្សែភាពយន្តមួយនេះ?

ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]