ភ្នំពេញ៖ តាមប្រភពព័ត៌មាន "World Music Awards 2014" បានចុះផ្សាយ ពីតារាចម្រៀង ប្រុសល្បីៗ លំដាប់ពិភពលោក គ្រប់តំបន់ ទាំងអស់មានដូច តំបន់អឺរ៉ុប អាហ្រ្វិកខាងត្បូង-ខាងជើងជើង អាស៊ី អាម៉េរិក និងទ្វីបអូសេអានី ជាដើម ។ ដើម្បីប្រកួតប្រជែង ក្នុងកម្មវិធី "World Music Awards 2014" ដែលជាកម្មវិធីមួយ ល្បីបំផុត នៅលើពិភពលោក ដែលមានតារាចម្រៀង កំពូលៗ មកពី១៦០ ប្រទេសចូលរួម ជារៀងរាល់ឆ្នាំ។

អ្វីដែលជាមោទនភាព សម្រាប់តំបន់អាស៊ី ជាពិសេសប្រទេស កម្ពុជាយើង ក្នុងឆ្នាំនេះ ក៏មានតារាចម្រៀងល្បី លំដាប់កំពូលមួយដួង មានឈ្មោះ នៅក្នុងតារាងនោះដែរ គឺលោក ព្រាប សុវត្ថិ ដែលបានចាត់ចូល ក្នុងតារាងបញ្ជី រាយនាមតារាចម្រៀង ប្រុសល្បី នៅលើពិភពលោក ដើម្បីបាន ចូលរួមក្នុងកម្មវិធី "World Music Awards 2014" នេះ។

កម្មវិធី "World Music Awards 2014" នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ នៅទីក្រុង Monte Carlo ប្រទេសម៉ូណាកូ ។ សង្ឃឹមថា ប្រជាជាតិកម្ពុជា ទូទាំងប្រទេស នឹងជួយគាំទ្រ ដល់តារាចម្រៀង ព្រាប សុវត្ថិ ដែលមានវត្តមាន លោកជាលើកដំបូង នៅកម្មវិធី "World Music Awards 2014" ព្រោះជាមោទនភាព របស់តារាចម្រៀងខ្មែរ ក៏ដូចជាជួយគាំទ្រ វប្បធម៌ខ្មែរ នៅលើឆាកអន្តរជាតិ ដ៏កម្រមួយនេះ។

ដោយឡែកកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បានថ្លែងក្នុងសារ ហ្វេសប៊ុក របស់លោក ថា "I didn't know that I have in this voting list. Got it from fan. Thank you everyone for your support khmer artist." មានន័យជាភាសាខ្មែរថា "ខ្ញុំមិនដឹងថា ខ្ញុំមានវត្តមាននៅក្នុងតារាងបញ្ជីឈ្មោះ ប្រកួតប្រជែង នេះទេ។ ខ្ញុំទទួលបានព័ត៌មាន ពីអ្នកគាំទ្ររបស់ខ្ញុំ។ អរគុណអ្នកគ្រប់គ្នា សម្រាប់ការគាំទ្រ សិល្បករខ្មែរ.."៕



ទីក្រុង Monte Carlo ប្រទេស ម៉ូណាកូ កន្លែងប្រកាសលទ្ធផល កម្មវិធី  "worldmusicawards"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ