បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង បានឃាត់ខ្លួន សិស្សទំនើងពីរ ក្រុមមានគ្នា ៦នាក់ កាលពី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ តាមពាក្យបណ្តឹង របស់គ្រួសារ ជនរងគ្រោះ ដែលពួកគេបាន ដេញកាប់គ្នា ក្នុងមួយក្រុមៗ មានគ្នាជាង១០នាក់ នៅក្នុងពិធីរាំធុងបាស់ កាលពីអំឡុង បុណ្យចូលឆ្នាំខែ្មរ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បណ្តាលឲ្យរបួស ដេកពេទ្យ២នាក់ ។

លោកស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌ នគរបាល ក្រុងបាត់ដំបង បានឲ្យដឹថា ជនសង្ស័យមាន បក្ខពួក៦នាក់ ៖ ១.ឈ្មោះអ៊ាន គង្គាហៅគង់ ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះឆាយ តុលាហៅម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ ៣.ឈ្មោះរិទ្ធ បូរស្មី ភេទប្រុស អាយុ១៩ឆ្នាំ ។ ទាំងបីនាក់នេះ រស់នៅភូមិវត្តរំដួល សង្កាត់ចម្ការ សំរោង ក្រុងបាត់ដំបង ៤.ឈ្មោះ ឃឿនវណ្ណៈ ហៅម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ វត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ៥.ឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និង៦ឈ្មោះណុប ស្រេង ហៅជ្រឹម ភេទប្រុស អាយុ២១ឆ្នាំនៅភូមិ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ចំណែកជនរងគ្រោះ ២នាក់ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ខេត្ត មាន ២នាក់ ៖១.ឈ្មោះជា ចាន់ថា ហៅហ៊ីង ភេទប្រុស អាយុ២៧ឆ្នាំ (បង)និង២.ឈ្មោះ ជា ភិរម្យ ភេទប្រុស អាយុ២៤ឆ្នាំ (ប្អូន) ។ ទាំងពីរនាក់ជាបងប្អូនបង្កើត រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ចំណែកតាមពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះបានរៀបរាប់ប្រាប់ សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចូលឆ្នាំខែ្មរ ចាប់ពីម៉ោង៨យប់ ផ្ទះរបស់គាត់មានចាក់ធុងបាស់រាំ លេងកំសាន្ត ។ រហូតដល់ម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា គាត់បានប្រាប់កូនឲ្យបិទ ធុងបាស់ឈប់រាំ ។ ស្រាប់តែមានមនុស្ស ជាង១០នាក់ ជិះម៉ូតូ៥គ្រឿង ចុះមក កាប់ទៅលើកូនប្រុស គាត់ពីរនាក់បណ្តាល ឲ្យរបួសដៃទាំងពីរនាក់ ត្រូវដឹកយកទៅមន្ទីរពេទ្យ ។ ចំណែក បក្ខពួកជនដៃដល់ ក្រោយធ្វើសកម្មភាពរួចក៍នាំ គ្នារត់ឡើងជិះម៉ូតូគេចខ្លួន ប៉ុន្តែនៅសល់ម៉ូតូពីរគ្រឿង ម៉ាកអ៊ែរប្លែត ពណ៌ក្រហម១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1T3236 និងម៉ាកវីវ៉ា ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 1F8666 ត្រូវបក្ខពួកជនរងគ្រោះកាប់បំផ្លាញ ខូចខាតធ្ងន់ធ្ងរដែរ

ឯសាក្សី ផ្សេងទៀតបាននិយាយថា នៅវេលាម៉ោងជិត ១២យប់ថ្ងៃទី១៦ ខែមេសាពួកខ្លួននៅរាំលេង ក្នុងក្លឹបស្កាយហើយឈ្មោះចិត្ត បានទូរស័ព្ទហៅពួកខ្លួន ទៅមើលម្តាយវាឈឺនៅផ្ទះ ។ ពួកខ្លួនបានជិះម៉ូតូ៣គ្រឿង មានគ្នា៧នាក់ មកដល់ស្រះទឹកគីស៊ិនហួ ស្រាប់តែមានភាគីម្ខាងទៀត មានគ្នា ជិត១០នាក់មានកាំបិត និងដំបងស្ទុះមកវាយ និងកាប់ពួកខ្លួនហើយក៍មាន ការកាប់គ្នា ទៅវិញទៅមក ។ លុះព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ សមត្ថកិច្ចបានឃាត់ខ្លួនទាំង៦នាក់ តែម្តងនាំយកមក អធិការក្រុងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុង បានកសាងសំណុំរឿង បញ្ជូនទៅ ស្នងការដ្ឋានខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ នេះដើម្បីចាត់ការបន្តតាមច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]