អង់គ្លេស៖ ក្មេងប្រុសជំទង់ ដែលជិតស្លាប់ ដោយសារជំងឺមហារីកម្នាក់ បាននិយាយពីជំងឺរបស់គេ តាមរយៈបណ្តាញសង្គម ដើម្បីរៃអង្គាស់ប្រាក់ ជួយដល់ក្មេងៗ ដែលមាន ជំងឺមហារីកដទៃទៀត។

ក្មេងប្រុសជំទង់ Stephen Sutton អាយុ១៩ឆ្នាំ ដែលមានជំងឺមហារីក ដែលមិនអាចព្យាបាលបាននោះ បានយកឈ្នះ ចិត្តមនុស្សរាប់ពាន់នាក់ ដោយបានធ្វើធុងមួយ សម្រាប់រៃអង្គាស់ប្រាក់ សម្រាប់ក្មេងៗដែលមាន ជំងឺមហារីកផ្សេងទៀត ដែលប្រាក់ទាំងនោះ ប្រមូលបានមកពី មិត្តភក្តិទាំង ៥៨,៥០០នាក់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់គាត់។

Stephen បានសរសេរសារ ខណៈស្ថិតនៅលើគ្រែ ដែលគាត់គេងនោះថា “ខ្ញុំបានធ្វើល្អដើម្បីឲ្យ ទទួលបាននូវអ្វីដែលល្អៗ ដូចជារឿងដែលខ្ញុំ អាចរស់នៅមកដល់ពេលនេះ។ ប៉ុន្តែជាអកុសល ខ្ញុំគិតថាវាគ្រាន់តែជា ការពុះពារមួយដ៏សែនឆ្ងាយ។ ប៉ុន្តែវាជាការអាម៉ាស់មួយ ដែលចុងបញ្ចប់ នៃជីវិតរបស់ខ្ញុំ បានមកដល់ភ្លាមៗដូច្នេះ។ មានមនុស្សជាច្រើន ដែលខ្ញុំមិនបាននៅជិត និងមិនបានអរគុណ ឬក៏និយាយលា ទៅកាន់ពួកគេ នៅឡើយ។ ខ្ញុំពិតជាសុំអភ័យទោស ចំពោះរឿងនេះ។ មានគំរោងច្រើនណាស់ ដែលខ្ញុំមិនទាន់បានធ្វើ និងមិនទាន់បានទៅមើល ដោយផ្ទាល់ ហើយប្រសិនបើអ្នក ចង់ធ្វើការរៃអង្គាស់ប្រាក់ សូមធ្វើវាចុះ!!!”។

យ៉ាងណាមិញ បន្ទាប់ពីបានរៀបរាប់ ពីជំងឺមហារីក ដែលមិនអាចព្យាបាលរបស់គេរួចមក Stephen បានរាយបញ្ជី ពីការងារ ទាំង៤៦ ដែលគេចង់ធ្វើមុននឹងស្លាប់ ហើយគេបានរើសយក៣៥ ក្នុងចំណោមនោះ ដែលគេនឹងប្រើសេចក្តីក្លាហាន របស់គេដើម្បីធ្វើវា ដោយមានការប្រមូលប្រាក់ ជួយក្មេងៗដែលកើតជំងឺមហារីក ផងដែរ។

គួរបញ្ជាក់ផងដែរថា Stephen Sutton រស់នៅទីក្រុង Burntwood រដ្ឋStaffordshire ប្រទេសអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានជំងឺមហារីកពោះវៀនធំ នៅឆ្នាំ២០១០ ដែលពេលនោះ គេមានអាយុត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ។ បើទៅបីជាមានការវះកាត់ យកដុំសាច់ចេញពី ពោះវៀនរបស់គេយ៉ាងណាក្តី ប៉ុន្តែវាបានកើតមកវិញម្តងទៀត នៅក្រោយការវះកាត់មួយឆ្នាំ៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]